ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ សាកសព​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​នៅ​វាល​​ខ្សាច់​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៨និង​១០​នាទី​យប់ថ្ងៃ​ទី​២៥ ​កុម្ភៈ ​​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​យួរ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដោយនៅ​លើ​ក្បាល​របស់​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​របួស​ដូច​ជា​ត្រូវ​គេ​​វាយ  ។

យោង​តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋ​នៅ​ម្តុំ​​កន្លែង​កើតហេតុ​បាន​និយាយ​​ថា ​ពួកគាត់​បាន​ប្រទះ​ឃើញ​​​បុរស​ម្នាក់​​​​បាន​​ដេក​ស្លាប់​​រហូត​​ធុំ​​ក្លិនស្អុយ​ទៅ​ហើយ នៅ​វាល​ដី​ខ្សាច់​នៅ​ចំណុច​ខាង​លើ​ ។ ចំពោះ​សព​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ​សាកសព​នេះ​ ​ជា​ជនជាតិ​ស្បែក​ខ្មៅ ​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ក្រហម ស្លៀ​ខោ​ក្រឡា​ជើង​ខ្លី មាន​អាយុប្រមាណ​ជាង៣០​ឆ្នាំ ។ 

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ត​ដល់​កន្លែង​កើតហេតុ ​​​បាន​ឲ្យ​ដឹង​ថា ជំហាន​ដំបូង ​មន្ត្រី​ជំនាញ​មិន​ទាន់​ហ៊ាន​សន្និដ្ឋានច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​អះអាង​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ឃាតកម្ម ព្រោះ​សាកសព​មាន​ស្លាក​ស្នាម​ត្រូវ​គេ​វាយ​ចំ​ក្បាល​ផង​ដែរ ​ហើយ​សមត្ថកិច្ច​ជំនាញ​​ធ្វើ​កោសល្យវិច័យ​សព ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ និង​ភិនភាគ​ជន​រង​គ្រោះ​ច្បាស់សិន​ ៕