គ្រូ​​បាល់ទាត់​​​៦​ក្លឹប​​ បង្ហាញ​ទស្សនៈ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៦​​​ប្រជែង​ខ្លាំង

​គ្រូ​បង្គោល​ក្លឹប​បាល់ទាត់​ចំនួន ៦​​រួម​មាន​​​លោកសំ វ៉ាន់ដេត, ​ប្រាក់ សុវណ្ណារ៉ា, មាស ចាន់ណា, ប៉ែន ផាត , ទេព ឡុង​រចនា​ និង​លោក​ ​ម៉ែន ពិសិដ្ឋ​ បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​លីគ​កំពូល​កម្ពុជា​ឆ្នាំ​​​២០១៦ មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

 

​លោក​ សំ វ៉ាន់​ដេត ​គ្រូ​បង្គោល​ក្លឹប​​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​​ខ្លាំង​រដូវ​កាល​មុន​មិន​មាន​ភាព​ខុស​ប្លែក​ច្រើន​ទេ។​ ប៉ុន្តែ​​ក្លឹប​ដែល​​ខ្សោយ​កាល​រដូវ​កាល​មុន​វិញ​​ ​ប្រែ​ជា​មាន​ទម្រង់​លេង​ល្អ​រីក​ចំរើន​លឿន​ស្ទើរ​​មិន​ជឿ ដែល​អា​​ច​បញ្ជាក់​បាន​ថា រដូវ​កាល​ថ្មី​ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​​មិន​ខាន​។

 គ្រូ​​បាល់ទាត់​​​៦​ក្លឹប​​ បង្ហាញ​ទស្សនៈ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៦​​​ប្រជែង​ខ្លាំង លោក សំ វ៉ាន់ដេត

 

​ចំណែក​​លោក ប្រាក់​ សុវណ្ណារ៉ា ​គ្រូ​​ធំ​​ក្លឹប​បឹង​កេត​អង្គរ​​បញ្ចេញ​ទស្សនៈ​ថា​ លីគ​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦ ពិត​ជា​ពិបាក​​ស្មាន​លទ្ធផល​ខ្លាំង​ ​ក្លឹប​ទាំង​អស់​មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ​​។ លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​នេះ​ពិត​ជា​មាន​ការ​ប្រកួត​​ប្រជែង​ខ្លាំង​​​ ដោយ​សារ​សមត្ថភាព​ក្រុម​​មួយ​ចំនួន​ធំ​សុទ្ធតែ​​អាច​ប្រជែង​យក​​ពាន​​បាន។

 គ្រូ​​បាល់ទាត់​​​៦​ក្លឹប​​ បង្ហាញ​ទស្សនៈ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៦​​​ប្រជែង​ខ្លាំងលោក ប្រាក់ សុវណ្ណារ៉ា

 

ចំណែក​លោក មាស ចាន់​ណា គ្រូ​​បង្គោល​​ក្លឹប​ណាហ្គាវើល​វិញ​​បាន​បង្ហើប​ថា​ ​រដូវ​កាល​នេះ​ពិត​ណាស់​​មិន​ងាយ​រក​គ្រាប់​បាល់​រហូត​ ៧​ឬ៨​គ្រាប់​ឡើយ ​សមត្ថភាព​ក្រុម​មាន​ប្រហាក់​ប្រហែល​គ្នា។ ​រដូវ​កាល​នេះ​​គ្រប់​ក្លឹប​​លេង​នៅ​លីគ​កំពូល​កម្ពុជា​​សុទ្ធ​តែ​ជា​​ឧបសគ្គ​​សម្រាប់​ណាហ្គាវើល​ប្រជែង​ពាន​ទាំង​អស់។

 គ្រូ​​បាល់ទាត់​​​៦​ក្លឹប​​ បង្ហាញ​ទស្សនៈ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៦​​​ប្រជែង​ខ្លាំងលោក មាស ចាន់ណា

 

​ទន្ទឹម​នោះ​ដែរ​ លោក ប៉ែន ផាត គ្រូ​​ធំ​​ក្លឹប​​វេស្ទើន​ភ្នំពេញ​​​​ឲ្យ​ដឹង​ដែរ​ថា ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​នេះ​​ក្រុម​របស់​លោក​សង្ឃឹម​​យ៉ាង​ហោច​ណាស់​យក​បាន​​លេខ៥​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។ ​​ខណៈ​ដែល​​ក្លឹប​​ខ្លាំង​​ផ្សេង​​ៗ នៅ​លីគ​កំពូល​កម្ពុជា​មិន​ងាយ​​​យក​ឈ្នះ​​​ក្រុម​របស់​លោក​ដោយ​ស្រួល​ដូច​ឆ្នាំ​មុន​​ឡើយ។

 

គ្រូ​​បាល់ទាត់​​​៦​ក្លឹប​​ បង្ហាញ​ទស្សនៈ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៦​​​ប្រជែង​ខ្លាំង

​​

សម្រាប់​លោក​ ទេព ឡុង​រចនា គ្រូ​​បង្ហាត់​បាល់ទាត់​​ក្រសួង​ការពារ​ជាតិ​វិញ​បាន​លើក​ឡើង​ថា ​កាល​ពី​រដូវ​កាល​មុន​អាច​ស្មាន​បាន​ថា លទ្ធផល​អាច​ឈ្នះ​ឬ​ចាញ់​មុន​ការ​ប្រកួត​មក​ដល់។ ប៉ុន្តែ​រដូវ​កាល​នេះ​វិញ ​​​បើ​គ្មាន​ការ​ត្រៀម​​ខ្លួន​​បង្ហាត់​បច្ចេកទេស​​ពី​គ្រូ​បង្វឹក​ឲ្យ​បាន​ល្អ​​​ទេ​​ ក្រុម​ខ្លាំង​អាច​ភ្លាត់​ចាញ់​ក៏​មាន។

 គ្រូ​​បាល់ទាត់​​​៦​ក្លឹប​​ បង្ហាញ​ទស្សនៈ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៦​​​ប្រជែង​ខ្លាំងលោក ទេព ឡុងរចនា

 

​ជា​មួយ​គ្នា​នោះ​ដែរ​លោក ម៉ែន ពិសិដ្ឋ ​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​អាស៊ីអឺរ៉ុប​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​​បច្ចុប្បន្ន​បើ​ប្រៀបធៀប​​​កីឡាករ​កម្ពុជា​រវាង​ក្លឹប​ធំៗ និង​ក្លឹប​តូច​​​មិន​មាន​ភាព​ខុស​គ្នា​ច្រើន​ឡើយ។ សមត្ថភាព​កីឡាករ​កម្ពុជា​មាន​ប្រហាក់​ប្រហែល​គ្នា​​ ប៉ុន្តែ​ក្រុម​ខ្លាំង​ទាំង​អស់​ភាគ​ច្រើន​ប្រើ​កីឡាករ​បរទេស​ជា​អ្នក​នាំ​លេង។ ​​ប៉ុន្តែ​ឆ្នាំ​នេះ​​គ្រប់​ក្លឹប​​មាន​​កីឡាករ​បរទេស​ និង​កីឡាករ​កម្ពុជា​ល្អ​ៗ ដូច​គ្នា​ ហេតុ​​នេះ​​លទ្ធផល​​ពិត​ជា​ពិបាក​ស្មាន​៕

 គ្រូ​​បាល់ទាត់​​​៦​ក្លឹប​​ បង្ហាញ​ទស្សនៈ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៦​​​ប្រជែង​ខ្លាំងគ្រូ​​បាល់ទាត់​​​៦​ក្លឹប​​ បង្ហាញ​ទស្សនៈ​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១៦​​​ប្រជែង​ខ្លាំងលោក ម៉ែន ពិសិដ្ឋ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​