Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

Marcus Rashford ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម​ Manchester United ​​ដែល​បង្ហាញ​ខ្លួន​លើក​ដំបូង និង​ស៊ុត​បាន​២​គ្រាប់​​យប់​មិញ​ ​បាន​បំបែក​កំណត់ត្រា​៥១​ឆ្នាំ​​របស់​ក្រុម​បិសាច​ក្រហម​ ដោយ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត ស៊ុត​ចូល​ទី​​នៅ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប។

 

Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

 

Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

 

​​កីឡាករ​​​ដែល​កើត​នៅ​ទីក្រុង​ Manchester វ័យ​១៨​ឆ្នាំ​រូប​នេះ បាន​ស៊ុត​គ្រាប់​ទី​២ និង​គ្រាប់​ទី៣ ដែល​ជា​គ្រាប់​បាល់​ដ៏​សំខាន់​បំផុត​ ជួយ​ឲ្យ​បិសាច​ក្រហម​ឈ្នះ​ FC Midtjylland ​៥-១ ឡើង​ទៅ​វគ្គ​១៦​ក្រុម​ UEFA Europa League។

 

Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

 

Rashford ពេល​នេះ​វ័យ​១៨​ឆ្នាំ ១១៧​ថ្ងៃ ​ក្លាយ​ជា​កីឡាករ​ Man Utd ​​ក្មេង​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ស៊ុត​ចូល​ទី​នៅ​ពាន​រង្វាន់​អឺរ៉ុប​ ​ដោយ​បំបែក​កំណត់ត្រា​ចាស់​របស់​ George Best (១៨ឆ្នាំ ១៥៨​ថ្ងៃ) ​ស៊ុត​ចូល​ទី​ក្រុម​ Djurgarden ​ជួយ​បិសាច​ក្រហម​ឈ្នះ​ ៦-១ ពាន​រង្វាន់​ Inter-Cities Fairs Cup ​កាល​ខែ​តុលា ឆ្នាំ​១៩៦៤៕

 

-ចុចអាន៖ Man Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុម

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal