លោកនាយករដ្ឋមន្រ្តីថានឹងចុះទៅអង្កេតដល់ថ្នាក់មូលដ្ឋានដោយផ្ទាល់ និងសម្ងាត់

កាលពីថ្ងៃទី២៥ ខែកុម្ភៈម្សិលមិញ នាឱកាសបិទបញ្ចប់សន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងនូវចំណុចរសើបៗចំនួនពីរ ដែលចំណុចទីមួយលោកប្រកាសថានឹងរុះរើគណៈរដ្ឋមន្រ្តីមួយចំនួន ដែលខ្វះសមត្ថភាព ឬធ្វើការមិនទៅមុខ ទីពីរលោកបានបញ្ជាក់ថា លោកនឹងចុះទៅត្រួតពិនិត្យការងាររបស់ថ្នាក់មូលដ្ឋានដោយផ្ទាល់ជាមួយនឹងអង្គរក្សតែពីរនាក់ និងដោយសម្ងាត់ ។
លោកនាយករដ្ឋមន្រ្តីថានឹងចុះទៅអង្កេតដល់ថ្នាក់មូលដ្ឋានដោយផ្ទាល់ និងសម្ងាត់
ចំពោះចំណុចទីពីរនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហើបប្រាប់ឱ្យដឹងថា ដើម្បី ឱ្យ ការងារ ក្នុង ការ បម្រើ សេវា សាធារណៈ ដល់ ប្រជា ពលរដ្ឋ នៅ ថ្នាក់  មូលដ្ឋាន​មានផ្លែផ្កា គឺមានតែលោកចុះទៅដោយផ្ទាល់ទេ ហើយ​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​នោះ​ គឺ​លោក​នឹង​អញ្ជើញ​ទៅ​ជា​មួយ​អ​ង្គរក្ស​តែ​ពីរនាក់​គត់ ​ដោយ​លោក​នឹង​មិន​​ជម្រាប​ដំណឹង​ឱ្យថ្នាក់មូលដ្ឋានណាមួយដឹងជាមុនឡើយ ព្រោះថាបើគេដឹងមុន ពួកគេនឹងរៀបចំប្រុងប្រៀប បំភាន់ការពិត ដូច្នេះគឺមានតែចុះទៅដោយសម្ងាត់ ។
នាឱកាសនោះដែរ លោកហ៊ុន សែន​ក៏​បាន​សង្កត់​ធ្ងន់​អំពី​កិច្ច​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៃ​គណៈ​កម្ម​ការ​ដែល​ទើប​បង្កើត​ថ្មី​ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ឯក​ សៅ ​សុខា ​ថា ​ក្រោយ​​ពី​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​នូវ​ឧត្ថម្ភាក​ចក្រ​ចំនួន​ពីរ​គ្រឿង​សម្រាប់​ជិះ​ល្បាត​រួច​មក ​មិន​ទាន់​ឃើញ​លោក​សៅ ​សុខា​បាញ់​ចេញ​មួយ​គ្រាប់​ណា​ឡើយ​ ។ លោក​នាយករដ្ឋម​ន្រ្តី​ក៏​បាន​បន្ត​ថា ​បើ​សិន​ជា​ឃើញ​ជន ​ឬ​ក្រុម​ណា​មួយ​មើល​ទៅ​មិន​ស្រួល​ទេ​ បាញ់​កម្ទេច​ចោល​តែ​ម្ដង​ទៅ ​កុំ​ទុក​នៅ​ឱ្យ​សូញសាញ​យូរ​ការ​ច្រើន​ពេក​ ៕​
ដោយ៖ ឈូក ស
Cool FM 100.7