ចង់ស្រក់ទឹកមាត់ជាមួយនឹងរបៀបធ្វើ៖ (គ្រឿងក្នុងជ្រូកស្ងោរ) ទឹកត្រីជូរអែម

ត្រឹមតែស្ដាប់ ត្រឹមតែអាន នៅមិនទាន់រំជួលអណ្ដាតឡើយ ទាល់តែបានភ្លក្សផ្ទាល់ទើបបានដឹងថាវាមានរសជាតិឆ្ងាញ់យ៉ាងណា ។ 

ចង់ស្រក់ទឹកមាត់ជាមួយនឹងរបៀបធ្វើ៖ (គ្រឿងក្នុងជ្រូកស្ងោរ) ទឹកត្រីជូរអែម
‪គ្រឿងផ្សំ‬‬- គ្រឿងក្នុងជ្រូក - សណ្តែកដីលីង ១ខាំ- ខ្ទឹមក្រហម ២ដុំ- ខ្ទឹមស ៥កំពឹស- ស្ករស ២ស្លាបព្រាបាយ- ស្ករត្នោត ១ស្លាបព្រាបាយ- ទឹកត្រី ៥ស្លាបព្រាបាយ- ម្ទេស តាមចំណូលចិត្ត- ក្រូចឆ្មារ ២ផ្លែ- ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ- ទឹកឆ្អិន ៤ស្លាបព្រាបាយ- បន្លែ ស្លឹកជី ត្រសក់ សាឡាដ សណ្តែកបណ្តុះជាដើម
ចង់ស្រក់ទឹកមាត់ជាមួយនឹងរបៀបធ្វើ៖ (គ្រឿងក្នុងជ្រូកស្ងោរ) ទឹកត្រីជូរអែម
‎របៀបធ្វើ‬- ដាំទឹកឱ្យពុះ ដាក់អំបិលបន្តិច ទឹកក្រូចឆ្មារពីរទៅបីតំណក់ ដាក់គ្រឿងក្នុងជ្រូកចូលស្ងោរឱ្យឆ្អិន រូចហាន់តូចៗល្មម។- លាងបន្លែឱ្យស្អាត រួចរៀបដាក់ចានមួយ ទុកពិសារជាមួយទឹកត្រី និងសាច់។
ចង់ស្រក់ទឹកមាត់ជាមួយនឹងរបៀបធ្វើ៖ (គ្រឿងក្នុងជ្រូកស្ងោរ) ទឹកត្រីជូរអែម
‪‎របៀបធ្វើទឹកត្រីផ្អែម‬‬- បុកសណ្តែកដី ម្ទេស ខ្ទឹមស ២កំពឹស និងខ្ទឹមក្រហម ១ដុំ ចូលគ្នាឱ្យម៉ដ្ឋ។- លាយសណ្តែកដី ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ ទឹកត្រី ២ស្លាបព្រាបាយ និងស្ករត្នោត ចូលគ្នាឱ្យសព្វ ដាក់ទឹកឆ្អិនចូល ភ្លក្សរសជាតិតាមចូលចិត្ត (ប្រៃ ផ្អែម)។
ចង់ស្រក់ទឹកមាត់ជាមួយនឹងរបៀបធ្វើ៖ (គ្រឿងក្នុងជ្រូកស្ងោរ) ទឹកត្រីជូរអែម

របៀបធ្វើទឹកត្រីជូរហិរ‬‬- ហាន់ខ្ទឹមស ៣កំពិស ខ្ទឹមក្រហម ១ដុំ និងម្ទេស ល្អិតៗ រួចលាយជាមួយ ទឹកត្រី ៣ស្លាបព្រាបាយ ស្ករស ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ។- ចិតសម្បកក្រូចឆ្មារចេញឱ្យអស់ រួចឆ្កឹះយកតែសាច់ក្រូច លាយជាមួយទឹកត្រី ភ្លក្សរសជាតិតាមចំណង់ចំណូលចិត្ត។
ដោយ៖ ឈូក ស
ប្រភព៖ គណនីមេផ្ទះ Mrs. Sokuntheary

  • ចង់ស្រក់ទឹកមាត់ជាមួយនឹងរបៀបធ្វើ៖ (គ្រឿងក្នុងជ្រូកស្ងោរ) ទឹកត្រីជូរអែម已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/26  Category:ជីវិតនិងសង្គម
Tags: