ចិន​យល់​ព្រម​ដាក់​ទណ្ឌ​កម្ម​ទៅលើ​កូរ៉េ​ខាង​ជើង​តាម​សេច​ក្តី​សម្រេចរបស់​UN

ញូវយ៉ក៖ ​យោង​តាម​ការចុះ​ផ្សាយ​នៅលើ​គេហ​ទំព័រក្យូដូជប៉ុនចេញផ្សាយនៅថ្ងៃទៅ ២៤ ខែ កុម្ភះ ឆ្នាំ២០១៦ថាក្រុមប្រឹក្សាសហរដ្ឋអាមេរិកនិងចិនបានឯកភាពលើសេចក្តីព្រាង ច្បាប់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មទៅលើ ប្រទេសកូរ៉េខាងជើង ដែលជាប្រទេសក្រីក្រមួយនៅទ្វីបអាស៊ី។ ការដាក់ទណ្ឌកម្មនេះគឺដោយសារតែកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរនិង ការបាញ់បង្ហោះគ្រាប់រ៉ុកក្កែតថ្មីរបស់ខ្លួន ការពីខែមករាកន្លងទូទៅ។
ចិន​យល់​ព្រម​ដាក់​ទណ្ឌ​កម្ម​ទៅលើ​កូរ៉េ​ខាង​ជើង​តាម​សេច​ក្តី​សម្រេចរបស់​UN
បញ្ហាដែលបង្ហាញពីភាពទាល់ច្រករបស់កូរ៉េខាងជើងនេះ ត្រូវបានករដ្ឋមន្ត្រីចិន លោក Wang Yi បានពិក្សាគ្នាពីបញ្ហាទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើង ជាមួយនឹងទីប្រឹក្សាសន្តិ សុខជាតិជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកគឺលោកស្រីSusan Riceនៅសេតវិមានរបស់អាមេរិកដែលមានលោកប្រធានាធិបតី Barack Obamaចូលរួមផងដែរ។លោកស្រីRiceនិង Wang បានពិភាក្សាគ្នាយ៉ាងរឹងមាំនៅក្នុងការប្រឆាំងទៅលើកូរ៉េខាង ជើង​ធ្វើ​យ៉ាង​ណា​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ក្រីក្រមួ​យ​នេះ ​ដើម្បី​កុំ​ឱ្យចេះ​តែ​ប្រើ ​អាវុធ​ប្រល័យ​លោក ​ដោយ​កក្លើន​ទៅ​នឹង​ច្បាប់អន្តរជាតិទៀត​៕​
ប្រែសម្រួលដោយ៖ កញ្ញា