គួចើលើយសមាជិកក្រុមF4មានការខឹងសម្បារបន្ទាប់ពីស្ត្រីថៃបរិហារកេរ្តិ៍

នៅក្នុងវិស័យឩស្សាហកម្មផ្នែកសិល្បះតៃវ៉ាន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីសប្តា ហ៍មុន បន្ទាប់ពីស្រ្តីថៃម្នាក់បាន ចោទប្រកាន់ទៅលើតារាតៃវ៉ាន់ប្រុសរូបសង្ហាដែលកំពុងពេញ និយមពីសំណាក់ស្រទាប់មនុស្សជុំវិញពិភពលោកគឺ Vic chou ដែលយុវវ័យខ្មែរមួយចំនួនស្គា ល់រូបគាត់ថាជាគួចើលើយ ក្នុងក្រុមF4។
គួចើលើយសមាជិកក្រុមF4មានការខឹងសម្បារបន្ទាប់ពីស្ត្រីថៃបរិហារកេរ្តិ៍
ស្រ្តីថៃនាងPear បានប្រាប់អ្នកការសែតនៅក្នុងប្រទេសថៃ ហើយបានអះអាង ថា នាង​មាន​ទំនាក់​ទំនង​ជា​មួយ​តារា​ប្រុស​រូបនេះអស់រយះពេលប្រាំឆ្នាំមកហើយជាមួយសមា ជិកក្រុមF4ដែលជាក្រុមតារាចិនតៃវ៉ាន់។នាងបានអះអាងថា តារាប្រុសរូបនេះបានបង្ខំខ្លួនឯង ដើម្បីចង់រួមភេទជាមួយនាង ហើយ​នាង​ក៏​បាន​បន្ត​ថា​រហូត​ដល់​ បានរំលូតកូនចេញទៀតផង។​គួចើលើយសមាជិកក្រុមF4មានការខឹងសម្បារបន្ទាប់ពីស្ត្រីថៃបរិហារកេរ្តិ៍
នាងបាននិយាយថា នាងបានឃើញនូវការប្រកាសរៀបការរបស់តារាប្រុសរូបនេះនៅ តាមការសែត ហើយ​តារា​ប្រុស​រូប​នេះ​លែង​ខ្វាយខ្វល់ពីនាង។ នារីជនជាតិថៃរូបនេះ បាន បង្ហាញ នូវ ដែល មាន ពាក់ ចិញ្ចៀន  ហើយនាងអះអាងថា តារាប្រុសVic Chouជាអ្នកឱ្យ មកនាង។នាងនិយាយថា៖ «ខ្ញុំអត់ចង់បានលុយទេ គ្រាន់តែចង់បាននូវភាពយុត្តិធម៌តែ ប៉ុណ្ណោះ»។ ស្រ្តី​ជន​ជាតិ​ថៃ​រូប​​នេះ​បាន​ប្រាប់​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្ធផ្សាយ​មួយ​ តែ​មិន​បាន​ផ្តល់​នូវ ​វត្ថុ​តាង​លំអិតជាច្រើនទៀតនោះទេ ក្រៅតែអំពីសារឆ្លើយឆ្លង, រូប​មនុស្ស​ប្រុស​ពាក់​ម៉ាស ​និង ​ចិញ្ចៀនដែលនាងអះអាង។
បន្ទាប់ពីមានការលេចឡើងនូវរឿងនេះមក អ្នកគំាទ្រជាច្រើនដែលជាអ្នកលេងតាម ប្រ ព័ន្ធ​អនឡាញ​ជា​ច្រើន​ មិន​បាន​ជឿទៅលើស្រ្តីថៃរូបនោះទេ រីឯអ្នកគ្រប់គ្រងតារាប្រុសនិង តារា​ប្រុស​រូប​នេះ​ផ្ទាល់​បាន​ខឹងយ៉ាងខ្លាំងទៅលើស្រ្តីថៃម្នាក់នោះ ហើយពួកគេថានឹងធ្វើទៅតាមផ្លូវច្បាប់ចំពោះការចោទប្រកាន់នេះ។ 
ប្រែសម្រួលដោយ៖ កញ្ញា