ជនអនាមឹក ទូរសព្ទ័ ជម្រិតយកប្រាក់ ប្រធានមន្ទីរចំនួនបី និងអភិបាល ក្រុងស្វាយរៀង

ស្វាយរៀង៖ រយៈពេលថ្ងៃនេះ មានក្រុមទុច្ចរិត ទូរសព្ទ័ គម្រាមជម្រិតយកប្រាក់ ពីប្រធានមន្ទីរ និងលោកអភិបាល ក្រុងស្វាយរៀង ដោយយកតួនាទី ស្ថាបន័អាជ្ញាធរ ប្រឆាំងអំពើពុករលួយ មកគម្រាម។

ករណីទូរសព្ទ័ កម្រាមជម្រិតយកប្រាក់នេះ កើតឡើងរយៈពេល២ថ្ងៃ ជាប់គ្នាគឺលើកទី១ កើតឡើងកាលពី ថ្ងៃទី២៣កុម្ភៈ២០១៦ វេលាម៉ោងប្រមាណ ៩•០០ព្រឹក គឺ ជនអនាមឹក ទូរសព្ទ័មកលោក យូ ប៊ុន្នី អភិបាល ក្រុងស្វាយរៀង ដោយអះអាងថា គេជាមន្រ្តីអាជ្ញាធរ ប្រឆាំងអំពើពុករលួយ ហើយ បានដឹងពីចំណុចរសើប នានា របស់លោកអភិបាលក្រុង ហើយបើចង់បញ្ចប់រឿង ឲ្យទូរសព្ទ័ទៅឯកឧត្តម តាមលេខដែលគេឲ្យ ទាក់ទិន ករណីនេះដែរ លោក យូ ប៊ុន្នី អភិបាល ក្រុងស្វាយរៀង បានប្តឹង ទៅលោកអធិការ នៃអធិការដ្ឋាន នគរបាល ក្រុងស្វាយរៀង ឲ្យចាត់ការតាម នីតិវិធីច្បាប់ហើយ។

នៅថ្ងៃទី២៤កុម្ភៈ២០១៦ វេលាម៉ោង៨•៣០នាទីព្រឹក មានជនអនាមឹកម្នាក់ទៀត ដែលមានទូរស័ព្ទលេខ ០៩៧ ៥០១ ៧៣៤០ បានទូរសព្ទ័មកគម្រាម លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្មសំណង់ និង សុរិយោដី ខេត្តស្វាយរៀង ដោយអះអាងថារូបគេជាមន្រ្តី នៃអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ។

បើតាមលោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានឲ្យអ្នក សារព៏ត័មាន ដឹងតាមទូរសព្ទ័ កាលពីវលា ម៉ោង១១និង ៣០នាទីព្រឹក ថ្ងៃទី២៥កុម្ភៈ២០១៦នេះថា ជនអនាមឹកនោះ ប្រើទូរសព្ទ័លេខ ០៩៧ ៥០១ ៧៣៤០ បានទូរសព្ទ័មកថាគេ នីស្ថាបន័ ប្រឆាំងអំពើពុករលួយ ដោយសួរ ថា តើបញ្ហាដីធ្លីបានធ្វើការយ៉ាងណា ពេលនោះ លោក(គឹមពិសិដ្ឋ)បានសួរវិញថារឿងដីធ្លីអី? ពេលនោះជនអនាមឹកនេះ មិនឆ្លើយទេ បាននិយាយបង្វែង ដាន ពីនេះពីនោះ រួចនិយាយទៀតថា បើចង់ចរចារ បញ្ចប់រឿង ឲ្យទូរសព្ទ័ទៅ ឯកឧត្តម ផ្ទាល់ដែលមានទូរសព្ទ័លេខ ០១១ ៤៧៦ ៩៨២។

ជនអនាមឹក ទូរសព្ទ័ ជម្រិតយកប្រាក់ ប្រធានមន្ទីរចំនួនបី និងអភិបាល ក្រុងស្វាយរៀង

ជនអនាមឹក ទូរសព្ទ័ ជម្រិតយកប្រាក់ ប្រធានមន្ទីរចំនួនបី និងអភិបាល ក្រុងស្វាយរៀង