ប្រតិបត្តិការបង្ក្រាប អ្នកប្រើប្រាស់គ្រឿងញៀន ៦០នាក់ រយៈពេល ១២ម៉ោង ឃាត់បាន ២០នាក់

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង នៅរសៀល ថ្ងៃទី២៣ រហូតដល់ យប់ថ្ងៃទី២៣ ខែកុម្ភៈ ពោលគឺប្រើប្រាស់រយៈពេល ១២ម៉ោង ទីបំផុតបានធ្វើការបង្ក្រាប និងឃាត់ខ្លួនមនុស្ស២០នាក់ ក្នុងចំណោមអ្នកប្រើប្រាស់ គ្រឿងញៀនចំនួន៦០នាក់ ដែលរត់គេចខ្លួន។

បើតាមសាក្សីបានអោយដឹងថា រឿងដែលនឹកស្មានមិន ដល់អ្នកប្រើប្រាស់ថ្នាំញៀន២០នាក់  ក្នុងចំណោម៦០នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្នុងរយៈពេលតែ១២ម៉ោង បន្ទាប់ពីពួកគេបានទូរសព្ទ័មក សុំទិញថ្នាំពីមេចែកចាយថ្នាំញៀន ២នាក់ ដែលសមត្ថកិច្ចបាន

ចាប់ខ្លួន។

សាក្សីបានបញ្ជាក់ទៀតថា ករណីបង្ក្រាប និងចាប់ខ្លួនខាងលើនេះ បានធ្វើឡើងនៅរសៀល និងយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងទីក្រុងកំពង់ឆ្នាំង  ខេត្តកំពង់ឆ្នាំង ហើយសមត្ថកិច្ចបង្ហាញមុខ ពួកគេទាំង២២នាក់  និងវត្ថុតានៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈនេះ។

អ្នកប្រើប្រាស់គ្រឿងញៀន ទាំង២០នាក់ និងអ្នកចែកចាយគ្រឿងញៀន ចំនួន២នាក់ បានបញ្ជូនទៅកាន់សាលាដំបូង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រតិបត្តិការបង្ក្រាប អ្នកប្រើប្រាស់គ្រឿងញៀន  ៦០នាក់ រយៈពេល ១២ម៉ោង ឃាត់បាន ២០នាក់

ប្រតិបត្តិការបង្ក្រាប អ្នកប្រើប្រាស់គ្រឿងញៀន  ៦០នាក់ រយៈពេល ១២ម៉ោង ឃាត់បាន ២០នាក់