ធ្វើយ៉ាងណា បើភរិយារបស់អ្នកស្និតស្នាលជាមួយនឹងមិត្តជិតដិតរបស់អ្នក?

មិនថាជីវិតគូស្វាមីភរិយានៅទីណាទេ តែងតែជួបប្រទះនឹងបញ្ហា។ ឧទាហរណ៏៖ អ្នកមានមិត្តស្និតស្នាលកាលពីនៅក្មេង ដែលមានសិទ្ធិសេរីភាពតាមចិត្តអាចមកផ្ទះរបស់អ្នក និងទទួលទានអាហារជាមួយគ្នា។
សូម្បីតែពេលអ្នករៀបការរួចហើយក៏ដោយ គាត់នៅតែមកលេងផ្ទះរបស់អ្នក ដើម្បីផឹកញ៉ាំអាហារនៅពេលអ្នកកំពុងរវល់នឹងការងារ។ ទីបំផុតភរិយារបស់អ្នកស្និតស្នាលជាមួយគាត់ នៅពេលអ្នកនៅឃ្លាតឆ្ងាយពីនាង។
 
ធ្វើយ៉ាងណា បើភរិយារបស់អ្នកស្និតស្នាលជាមួយនឹងមិត្តជិតដិតរបស់អ្នក?
តើអ្នកអាចដោះស្រាយបញ្ហានេះបានទេ? តើអ្នកខឹងនឹងនាងដែរទេ? តើអ្នកនឹងធ្វើដូចម្តេចប្រសិនបើកើតរឿងបែបនេះ ហើយតើអ្នកអាចគ្រប់គ្រងអារម្មណ៏របស់អ្នកបែបណាចំពោះភរិយា និងមិត្តភក្តិរបស់អ្នក? ទាំងដឹងថា គេទាំងពីរសុទ្ធតែសំខាន់សម្រាប់អ្នក។
បង្ហាញពីបញ្ហារបស់អ្នក
ផ្ទុយពីការផ្ទុះភ្លើងប្រច័ណ្ឌ ដំបូងត្រូវនិយាយជាមួយភរិយារបស់អ្នក។ ប្រាប់នាងពីអារម្មណ៏គ្មានក្តីសុខរបស់អ្នក នៅពេលនាងស្និតស្នាលនឹងមិត្តជិតដិតរបស់អ្នក។
ពន្យល់ពីផលវិបាក
ប្រាប់នាងថា ភាពស្និតស្នាលរបស់នាងជាមួយនឹងមិត្តរបស់អ្នកអាចបំផ្លាញស្នេហារបស់អ្នកបាន។ ប្រាប់នាងថា នាងកំពុងតែធ្វើជាគំរូមិនល្អសម្រាប់កូនៗ។
ប្រាប់នាងថា អ្នកមិនសង្ស័យនឹងនាងឡើយ
ក្នុងពេលដោះស្រាយបញ្ហានេះ អ្នកត្រូវប្រាកដថា អ្នកបានប្រាប់ភរិយាអ្នកថា អ្នកមិនធ្លាប់ដែលសង្ស័យនឹងនាងឡើយ។ បើមិនដូច្នោះទេ នាងនឹងមានអារម្មណ៏ឈឺចាប់។
ផ្តល់ឱកាសឲ្យនាងម្តងទៀត
បន្ទាប់ពីពន្យល់ប្រាប់នាងពីបញ្ហារួច កុំគំរាមនាង និងកុំប្រើអំពើណាមួយមិនគប្បី។ ផ្តល់ឱកាសឲ្យនាងម្តងទៀត។
និយាយជាមួយមិត្តរបស់អ្នក
ឥលូវ វាជាពេលដែលអ្នកត្រូវបំភ្លឺជាមួយនឹងមិត្តរបស់អ្នក។ ប្រាប់គាត់ថា ការជ្រៀតជ្រែករបស់គាត់កំពុងតែបំផ្លាញជីវិតអាពាហ៏ពិពាហ៏របស់អ្នក។ គ្មានអ្វីខុសទេ ដែលអ្នកមកចែករំលែកអារម្មណ៏ឈឺចាប់របស់អ្នក។
សុំទោស ប្រសិនបើវាជាកំហុសរបស់អ្នក
ប្រសិនបើអ្នកមានអារម្មណ៏ថា អ្នកមានប្រតិកម្មជ្រុលបន្តិចនឹងបញ្ហាដែលកើតឡើង និយាយពាក្យសុំទោសចំពោះអ្នកទាំងពីរទាំងភរិយា និងមិត្តរបស់អ្នក។ ពេលខ្លះ ពាក្យសុំទោសអាចព្យបាលស្នេហាបាន។
ធ្វើរឿងដែលចាំបាច់
ប្រសិនបើវាជាកំហុសរបស់អ្នក អ្នកដឹងថា អ្នកមិនគួរប្រតិកម្មនឹងរឿងងាយៗបែបនេះ។ ហើយប្រសិនបើវាជាកំហុសរបស់ពួកគេ ពន្យល់ដល់ពួកគេពីផលវិបាក ហើយបន្តជីវិតស្នេហាទៅមុខទៀត។
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ធ្វើយ៉ាងណា បើភរិយារបស់អ្នកស្និតស្នាលជាមួយនឹងមិត្តជិតដិតរបស់អ្នក?