“XxX 3” របស់ Vin Diesel និងកុំកុំ​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង

៦ ខែ​បន្ទាប់​ពី​តារា​សម្ដែង​ហូលីវូដ Vin Diesel ប្រកាស​ថា​ខ្លួន​នឹង​ត្រលប់​មក​ដើរ​តួ Xander Cage ​​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ល្បី​ឈ្មោះ​កាល​ពី​មុន​នោះ ផលិតកម្ម​ភាពយន្ត Paramount ទើប​តែ​ប្រកាស​ថ្ងៃ​ចេញ​​បញ្ចាំង​​កំពូល​ភាពយន្ត “XxX 3: The Return of Xander Cage”។

 

“XxX 3” របស់ Vin Diesel និងកុំកុំ​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង

 

ផលិតកម្ម​ភាពយន្ត Paramount របស់​អាមេរិក បានប្រកាស​ថា ពួក​គេ​​នឹង​ចេញ​ផ្សាយ វគ្គ​៣ របស់​ភាពយន្ត “XxX” នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០១៧។ នេះ​ជា​ការ​ត្រលប់​មក​វិញ​របស់ Vin Diesel ក្នុង​តួ​អ្នក​ស៊ើបការណ៍ Xander Cage។
“XxX 3: The Returen of Xander Cage” ត្រូវ​បាន​ដឹក​នាំ​ដោយ​អ្នក​ដឹកនាំ​រឿង D.J Caruso។ ភាពយន្ត​លើក​នេះ​​ចូល​រួម​សម្ដែង​ដោយ​តារា​​ជួរ​មុខ​ជា​ច្រើន​ទៀត​នៅ​អាស៊ី។ ទន្ទឹម​នឹង Vin Diesel ដែល​ជា​តួឯក​នោះ ទស្សនិកជន​ក៏​នឹង​បាន​ជួប Donnie Yen ក្នុង​តួ​ចិត្ត​អាក្រក់​ផង​ដែរ។ តួ​រឿង “Ip Man” បាន​សម្រេច​ចិត្ត​សហការ​ក្នុង​រឿង​នេះ​នៅ​នាទី​ចុងក្រោយ​ បន្ទាប់​ពី លី លាន​ជា​សុំ​ដក​ថយ​ដោយ​បញ្ហា​សុខភាព​។

 

“XxX 3” របស់ Vin Diesel និងកុំកុំ​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង

 

លើស​ពី​នេះ​ទៅ​ទៀត​កំពូល​តារា​ក្បាច់​គុន​ថៃ Tony Jaa, Samuel L. Jackson អតីត​សមាជិក​ក្រុម​ចម្រៀង EXO Wu Yifan រួម​ទាំង​តារា​ស្រី​ល្បី​ឈ្មោះ​របស់​ឥណ្ឌា Deepika Padukone ក៏​នឹង​មាន​វត្តមាន​ក្នុង​ភាពយន្ត​លើក​នេះ​ផង​ដែរ។
កម្រង​ភាពយន្ត “XxX” ចាប់​ផ្ដើម​លេច​មុខ​​ដំបូង​នៅ​ឆ្នាំ ២០០២ ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ដឹកនាំ​រឿង Rob Cohen នឹង​ត្រូវ​បាន​ចែកចាយ​ដោយ Sony។ វគ្គ ១ របស់ “XxX” រក​បាន ២៧៧​លាន​ដុល្លារ​ទូទាំង​ពិភពលោក។ ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​ទៅ​នេះ “XxX” ត្រូវ​បាន​រុញ​ទៅ​រុញ​មក​រវាង​ផលិតកម្ម​ភាពយន្ត​ជា​ច្រើន។ នៅ​ទី​បំផុត ក្រុមហ៊ុន Paramount ដណ្ដើម​បាន​សិទ្ធ​ចែក​ចាយ​វគ្គ ៣​នេះ។ នៅ​ក្នុង​វគ្គ​ចុងក្រោយ​នេះ Vin Diesel នឹង​ត្រលប់​មក​វិញ​ដើម្បី​បញ្ឈប់​អាវុធ​ពិឃាដ​ដែល​មាន​ឈ្មោះ​ថា Padora’s Box៕

 

“XxX 3” របស់ Vin Diesel និងកុំកុំ​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង

 

 “XxX 3” របស់ Vin Diesel និងកុំកុំ​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង

 

ចុចអាន៖កំពូល​តារា​ហូលីវូដ​៣​រូប​​ ដែល​គ្មាន​និស្ស័យ​នឹង​រង្វាន់ Oscars ទាល់​តែ​សោះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖deadline