អ្នក​លេង​ហ្វេសប៊ុក​នៅ​កម្ពុជា​អាច​ប្រើ​ប៊ូតុង​ Like ថ្មី​បាន​ហើយ​

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​ប៊ូតុង​ Like ថ្មី​​​នឹង​បញ្ចេញ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជុំវិញ​សកលលោក​ប្រើ​ប្រាស់​​ជា​បណ្ដើរៗ​តាម​តំបន់​ ហើយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​វា​មក​រំកិល​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។

 

អ្នក​លេង​ហ្វេសប៊ុក​នៅ​កម្ពុជា​អាច​ប្រើ​ប៊ូតុង​ Like ថ្មី​បាន​ហើយ​
​ប៊ូតុង​ Like ថ្មី​នេះ​នឹង​ផ្លាស់​ប្ដូរ​របៀប​ប្រើ​ប្រាស់​ហ្វេសប៊ុក​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ ដោយ​សារ​តែ​វា​បាន​បង្កប់​នូវ​ Emoji ​ថ្មីៗ​ចំនួន​ប្រាំ​​មាន​ Love, Haha, Wow, Sad, Angry។ មិន​តែ​ប៉ុណ្ណោះ​ប៊ូតុង​ Like រូប​មេដៃ​ចាស់​ក៏​បាន​កែ​ប្រែ​រូបរាង​របស់​វា​​ ពោល​​មាន​ព័ន្ធ​ជុំវិញ​ដោយ​ផ្ទៃ​ពណ៌​ខៀវ​យ៉ាង​ស្រស់​ស្អាត។

 

ប៊ូតុង​ថ្មី​នេះ​អាច​ប្រើ​ប្រាស់​បាន​ ដោយ​នៅ​លើ​ទូរសព្ទ​គ្រាន់​តែ​យក​ម្រាម​ដៃ​ចុច​លើ​ប៊ូតុង​ Like ឲ្យ​ជាប់​បន្ទាប់​មក​ Emoji ចំនួន​ប្រាំ​ រួម​ទាំង​ប៊ូតុង​ Like ពណ៌​ខៀវ​នឹង​បង្ហាញ​ឡើង។ ចំណែក​នៅ​លើ​កុំព្យូទ័រ​វិញ​គឺ​គ្រាន់​តែ​យក​ Mouse ដាក់​ពី​លើ​ប៊ូតុង​ Like​ នោះ​ Emoji នឹង​បង្ហាញ​ឡើង​ដូច​គ្នា។

 

ស្រប​ពេល​ដែល​គណនី​ហ្វេសប៊ុក​នៅ​កម្ពុជា​មួយ​ចំនួន​ធំ​ទទួល​បាន​មុខងារ​ថ្មី​នេះ​ប្រើ​ប្រាស់​ ក៏​នៅ​មាន​គណនី​មួយ​​ចំនួន​តូច​ទៀត​ហាក់​នៅ​មិន​ទាន់​ទទួល​បាន​មុខងារ​ថ្មី​នេះ​នៅ​ឡើយ​នោះ​ទេ៕

 

ចុច​អាន៖ មូលហេតុ​ដែល​ CEO Facebook ​បង្ហាញ​ខ្លួន​ ក្នុង​ពិធី​ប្រកាស​ Galaxy S7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖ Facebook