វិធី​កូវ​អាគុយ​ឡាន​ងាប់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ

អាគុយដែល​ទុក​ចោល​យូរ​​​​​អាច​​​ងាប់​ឬ​អស់​ថាមពល ដែល​អាច​នាំ​បញ្ហា​ក្នុង​ពេល​​ធ្វើ​ដំណើរ​។ មាន​​វិធីសាស្ត្រ​មួយ​ដើម្បី​ឱ្យ​អាគុយ​អាច​ដំណើរ​ការ​ធម្មតា​វិញ​​ គឺ​​ត្រូវ​កូវ​អាគុយ​​ឡើង​វិញ​។

 

វិធី​កូវ​អាគុយ​ឡាន​ងាប់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ

 

លោក ប៊ុន សុង ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ជួសជុល​រថយន្ត​រយៈ​ពេល​ជាង ១០ឆ្នាំ​បាន​ប្រាប់​វិធី​កូវ​អាគុយ​ឡាន​ ជាមួយ​​បច្ចេកទេស​ត្រឹមត្រូវ​​និង​ប្រកប​ដោយ​សុវត្ថិភាព។

 

ជា​​បច្ចេកទេស​​​លោក​ប្រាប់​ថា ដំបូង​​យកក្រចាប់​ខ្សែក្រហម ប៉ូល (+) ចាប់អាគុយរថយន្តដែលអស់អាគុយ ទៅ​ចាប់ចុងម្ខាងទៀត រថយន្តដែលមានអាគុយធម្មតា។ បន្ទាប់​មក​​ចាប់ខ្សែខ្មៅ ប៉ូល (-) រថយន្តដែលមានភ្លើងអាគុយពេញ មក​ចាប់​​ចុងខ្សែម្ខាងទៀតប៉ូល (-) នៃរថយន្តដែលអស់អាគុយ។ បញ្ឆេះរថយន្ត​ដែល​មាន​អាគុយ​ពេញ ២ ទៅ ៣ នាទី​ រួច​ទើប​បញ្ឆេះ​រថយន្ត​ដែល​អស់អាគុយ​។ បើ​​រថយន្ត​ឆេះធម្មតា​ ចាប់ផ្តើម​​ដោះ​ខ្សែ​ខ្មៅ​ជា​មុន​សិន រួច​ចាំ​ដោះ​ខ្សែ​ក្រហម​។

 

លោក​បញ្ជាក់​ថា មុនពេល​​កូវ​​ត្រូវ​​ពិនិត្យ​មើល​អាគុយ​​ក្រែង​លោ​មាន​​ស្នាម​​លេចដែល​អាច​នាំ​​​ផ្ទុះ​ឆេះ​​ពេល​​កំពុង​កូវ​នោះ។

 

អ្នក​ជំនាញ​ខាង​លើ​បញ្ជាក់​ថា ការ​កូវ​មាន​ប្រសិទ្ធភាព​អាស្រ័យ​លើ​គុណភាព​អាគុយ​ឡាន។ បើ​គុណភាព​អាគុយ​ល្អក្រោយ​ពេល​កូវ​រួច​ វា​នឹង​ដំណើរ​ការ​បាន​ដូច​ធម្មតា​និង​អាច​ប្រើ​​រយៈ​ពេល​យូរ តែ​បើ​អាគុយ​ចាស់​ពេក​អាច​ប្រើ​បាន​តែ​​រយៈ​ពេល​ខ្លី​​ប៉ុណ្ណោះ​​​ដែល​គួរ​ផ្លាស់ប្តូរ​អាគុយ​ថ្មី​។

 

 

អាន៖ អ្នក​ជំនាញ​ប្រាប់​ពី​វិធី​កុំ​ឲ្យ​ឡាន​​ដែល​ទុក​ចោល​ងាប់​អាគុយ

 

អត្ថបទ៖ ប៉ែត ផាន់និត