iPhone 5se នឹង​ចេញ​លក់​ក្នុង​ខែ​មិនា​ តម្លៃ​៤៥០ដុល្លារ

​យោង​តាម​ព័ត៌មាន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​ Apple អាច​នឹង​បញ្ចេញ​ផលិត​ផល​ថ្មី​នា​ខែ​មិនា​ ឬ​ខែ​មេសាខាង​មុខ​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ iPhone 5se ​អេក្រង់​ទំហំ​ ៤អិញ​ និងiPad Air 3​។​

 

ប៉ុន្តែ​មក​ទល់​ពេល​នេះ​ ខាង​ក្រុមហ៊ុន​ Apple មិន​ទាន់​អញ្ជើញ​ភ្នាក់ងារ​សារ​ព័ត៌មាន​ណា​មួយ​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​នូវ​ផលិត​ផល​ថ្មី​របស់​ខ្លួន​នៅ​ឡើយ​ទេ​ ព្រោះ​កាលបរិច្ឆេទ​នៃ​កម្មវិធី​អាច​មាន​ការ​ប្រែប្រួល​។​
 
iPhone 5se នឹង​ចេញ​លក់​ក្នុង​ខែ​មិនា​ តម្លៃ​៤៥០ដុល្លារ
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ iPhone 5se ត្រូវ​បាន​គេ​ជឿ​ច្បាស់​ថា​នឹង​មាន​អេក្រង់​ទំហំ​ ៤អិញ​។ លើស​ពី​នេះ​ iPhone 5se​ ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា iPhone 6 និង​រូបរាង​របស់​ iPhone 5 ហើយ​វា​ត្រូវ​បាន​គេ​ដឹង​ទៀត​ថា​អាច​មាន​តម្លៃ​ ៤៥០ដុល្លារ​ សម្រាប់​ម៉ូដែល​ 16GB។
 
ជា​មួយ​គ្នា​នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​អាច​ជឿ​កាន់​តែ​ខ្លាំង​នោះ​ថា​ iPhone ជំនាន់​ក្រោយ​ពិត​ជា​មាន​អេក្រង់​ទំហំ​ ៤អិញ​ ព្រោះ​មាន​អ្នក​ Design ទូរសព្ទ​សម្រាប់​ក្រុមហ៊ុន​ Apple ម្នាក់​បាន​បង្ហោះ​ក្នុង​គណនី​ Twitter របស់​គេ​ថា​ Apple កំពុង​ធ្វើ​តេស​សាកល្បង​ iPhone ប្រភេទ​ថ្មី អម​ជា​មួយ​រូប​គំនូរ​នៃ​រាង​ iPhone ផង​នោះ៕
 
iPhone 5se នឹង​ចេញ​លក់​ក្នុង​ខែ​មិនា​ តម្លៃ​៤៥០ដុល្លារ
 
ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ phonearena, techinsider