សមាជ​គណបក្ស​ខ្មែរ​រួបរួម​ជាតិៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​បក្ស​. ទៀ ចំ​រ៉ាត់ ប្រធានកិត្តិយស និង ខាន់ សាវឿន អនុប្រធាន​

ភ្នំពេញ: ដូច​អ្វីដែល​បានគ្រោង​ទុក គណបក្ស ខ្មែរ​រួបរួម​ជាតិ បានធ្វើ​សមាជ លើកដំបូង​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ នេះ នៅ​អា​រី​ណា ដែលមាន​ទីតាំង​ស្ថិត នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ខាងកើត​ស្ពាន​ជ្រោយចង្វា ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៣.០០០ នាក់ មកពី​តាម​បណ្តា​រាជធានី ខេត្ត ទាំង ២៥​។

​ការធ្វើ​សមាជ​នេះ គឺ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​យល់ព្រម ឲ្យ​បង្កើត​គណបក្ស ខ្មែរ​រួបរួម​ជាតិ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​នៅក្នុង​អង្គសមាជ នឹង​ប្រកាស​សមាសភាព ក្បាលម៉ាស៊ីន​ដឹកនាំ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយ​ក្នុងនោះ លោក​ញឹក ប៊ុនឆៃ នឹងត្រូវ​ក្លាយជា​ប្រធាន​គណបក្ស​។ លោក ទៀ ចំ​រ៉ាត់ ជា​ប្រធានកិត្តិយស​។ លោក​ខាន់ សាវឿន ជា​អនុប្រធាន​គណបក្ស និង​លោក ស៊ឹម សុន ជា​អគ្គលេខាធិការ​គណបក្ស​។ ក្រៅពី​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស ក៏​នឹង​ប្រកាស​ពី​សមាសភាព រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀតផង​ដែរ​៕V​/S