រឿង ៦​ យ៉ាង​ដែល​ជា​ប្រផ្នូល​ជោគ​លាភ​សម្រាប់​អ្នក​

តាម​ជំនឿ​បុរាណ​ បើ​សិន​ជា​អ្នក​ជួប​នឹង​រឿង​ណា​មួយ​ក្នុង​ចំណោម​រឿង​ទាំង​ ៦ ខាង​ក្រោម​នោះ​វា​ជា​ប្រផ្នូល​បញ្ជាក់​ថា ​អ្នក​នឹង​បាន​ជួប​នឹង​លាភ​ គាប់​ប្រសើរ​អ្វី​មួយ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្បួន​តម្រា​ហុងស៊ុយ​ ស៊ឹង ណាំ​ហុង។

 

១. សត្វ​ប្រចៀវ​ធ្វើ​សំបុក​ក្នុង​ផ្ទះ
បញ្ជាក់​ថា​គ្រួសារ​អ្នក​នឹង​ជួប​រឿង​ថ្កុំថ្កើង​ សម្បត្តិ​ហូរហៀរ ព្រោះ​សត្វ​ប្រចៀវ​​តំណាង​ឱ្យ​ទ្រព្យ​សម្បត្តិ។

 

 

រឿង ៦​ យ៉ាង​ដែល​ជា​ប្រផ្នូល​ជោគ​លាភ​សម្រាប់​អ្នក​

(រូបពី livescience)

 

 

២. ជួប​សត្វ​ពស់​ដោយ​ចៃដន្យ
បញ្ជាក់​ថា​ រឿង​ខ្លះ​ ឬ​មនុស្ស​ខ្លះ​ដែល​សំខាន់​កំពុង​ចូល​មក​ក្នុង​ជីវិត​អ្នក​។ បើ​បាន​ជួប​សូម​កុំ​គិត​ចង់​សម្លាប់​វា​ឱ្យ​សោះ​ ព្រោះ​វា​នឹង​លូន​ចេញ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ដឹង​ថា​មាន​មនុស្ស​នៅ​ម្ដុំ​នោះ។

 

 

រឿង ៦​ យ៉ាង​ដែល​ជា​ប្រផ្នូល​ជោគ​លាភ​សម្រាប់​អ្នក​

(រូបពី សំ ជំនាញ)

 

 

៣. ពេល​ឃើញ​ទេពច្យុតិ
គួរ​ប្រញាប់​ផ្សង​ប្រាថ្នា​ភ្លាម​ៗ​ ទោះ​បី​ផ្សង​អ្វី​ក៏​ដោយ​វា​នឹង​កើត​ឡើង​អំឡុង​ពេល​ ៣០ ថ្ងៃ​។

 

រឿង ៦​ យ៉ាង​ដែល​ជា​ប្រផ្នូល​ជោគ​លាភ​សម្រាប់​អ្នក​

(រូបពី gindim.wordpress)

 

៤. ពេល​មាន​មេអំបៅ​ហើរ​ចូល​ផ្ទះ
អ្នក​នឹង​បាន​ស្វាគមន៍​ភ្ញៀវ​ដ៏​សំខាន់​ បើ​មេអំបៅ​នោះ​​មាន​ពណ៌​ឆើត​ឆាយ​ នោះ​បញ្ជាក់​ថា​ភ្ញៀវ​នឹង​នាំ​ដំណឹង​ល្អ​មក​ប្រាប់​។ ដូច្នេះ​កុំ​ព្យាយាម​ចង់​ចាប់​ ឬ​សម្លាប់​សត្វ​មេអំបៅ​ឱ្យ​សោះ​ ព្រោះ​សត្វ​នេះ​តែង​នាំ​ដំណឹង​រីករាយ​ជានិច្ច បើ​សម្លាប់​អាច​កើត​រឿង​អាក្រក់​ជំនួស​វិញ។

 

 

រឿង ៦​ យ៉ាង​ដែល​ជា​ប្រផ្នូល​ជោគ​លាភ​សម្រាប់​អ្នក​

(រូបពី fanpop.com)

៥. ជួប​គោ​ដោយ​ចៃដន្យ​

គោ​តំណាង​ឱ្យ​ភាព​ចម្រើន​រុងរឿង​ បើ​​សិន​អ្នក​ជួប​វា​ ភាព​រុង​រឿង​នៅ​មិន​ឆ្ងាយ​ពី​អ្នក​នោះ​ទេ។

 

 

រឿង ៦​ យ៉ាង​ដែល​ជា​ប្រផ្នូល​ជោគ​លាភ​សម្រាប់​អ្នក​
៦. ពេល​សុនខ​ចូល​មក​នៅ​ក្នុង​ផ្ទះ
សុនខ​ជា​សត្វ​ស្មោះ​ត្រង់​។ បើ​សិន​មាន​គេ​ជូន​សុនខ​ជា​កាដូ​ឬ​ សត្វ​សុនខ​ខ្លួន​ឯង​មក​រស់​នៅ​ក្នុង​ផ្ទះ​ ប្រៀប​បាន​នឹង​អ្នក​មាន​ មិត្តភ័ក្ដិ​ដ៏​ស្មោះ​ត្រង់​មួយ​ដែល​ចាំ​ជួយ​យក​អាសា​អ្នក​៕

 

 

រឿង ៦​ យ៉ាង​ដែល​ជា​ប្រផ្នូល​ជោគ​លាភ​សម្រាប់​អ្នក​

 
ប្រិយមិត្ត​ធ្លាប់​ជួប​រឿង​ណា​មួយ​ក្នុង​ចំណោម​រឿង​ខាង​លើ​អត់?

 

 

អត្ថបទ៖ ណេង ណេង​
​​