ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ឧត្តរមានជ័យ ​៖ ​អាជ្ញាធរ​ថៃ​បាន​ដោះ​​លែង​អ្នកទោស​ខ្មែរ​ម្នាក់​នាំ​ខ្លួន​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ តាម​​​​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ កុ​ម្ភៈ ២០១៦ ​​ដែល​បាន​កើតឡើង​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ​។

​បុរស​ជាប់​ចោទ​​ ឈ្មោះ​ ងិ​ន ​វណ្ណៈ​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ រស់​នៅ​ភូមិ​ត្រពាំង​៣ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្តឧត្តរមានជ័យ ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ចោទ​​ប្រកាន់​​ពី​បទ​ឆ្លង​ដែន​​​កាប់ឈើ​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​២២​ កុ​ម្ភៈ ​២០១៦​ ។

​ជន​ជាប់​ចោទ​ដែល​ថៃ​ដោះ​លែង​បាន​និយាយ​​ថា ​មុន​ពេល​កើតហេតុ​នៅ​រសៀល​ថ្ងៃ​ទី​២១ ​កុ​ម្ភៈ ​២០១៦​ ខ្លួនបាន​ឡើង​លើ​​ភ្នំ​ដងរ៉ែក​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​​ បំណង​កាប់​ឈើ​គ្រ​ញួ​ង​ ក្នុង​នោះ​ក៍​មាន​ពលរដ្ឋ​ជា​ច្រើន​ក្រុម​ផង​ដែរ ​នៅ​រសៀល​ថ្ងៃ​ទី​២២​ កុ​ម្ភៈ ២០១៦ ​ក្រុម​ទាហាន​ថៃ​​បាន​បាញ់​គំរាម​ចាប់ខ្លួន​​​យក​ទៅ​ដាក់​ពន្ធ​ធានា​គា​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេ​ត ​ដោយសា​តែ​ខ្លួន​មិន​មាន​វត្ថុ​តាង​ដូច​ជា រ​ណា ឬ​ពូថៅ កាំបិត​ ​និង​​ឈើ​នៅ​ជាប់​ខ្លួន​ត្រូវ​តុលាកា​ថៃ​​​ដោះ​លេង​វិញ ​។

មន្ត្រី​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​ឲ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ឈ្មោះ​ ងិ​ន ​វណ្ណៈ​ បន្ទាប់​ពី​អាជ្ញាធរ​ថៃប្រគល់​ឲ្យ​ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​រួច​ក៏​​ឲ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​​គ្រួសារ​វិញ​នា​ថ្ងៃ​ដដែល ។

គួរ​រំឭក​ថា ​គេ​បាន​សង្កេត​ឃើញ​ក្រុម​ទាហាន​ថៃ​នា​ពេល​​បច្ចុប្បន្ន​ហាក់ដូចជា​កែសម្រួលនូវ​ទ​ង្វើ​មួយ​ចំនួន ដូច​ជា​បញ្ឈប់់​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ​តែបើ​ផ្ទុះអាវុធ​គ្រាន់តែ​បាញ់​គំ​រាម​ចាប់ខ្លួន​ប៉ុណ្ណោះ​ ទោះ​បី​ជា​បែប​ណា​ក្តី ​ខាង​សមត្ត​កិច្ច​កម្ពុជា​គួរ​​​យកចិត្ត​ទុក​ដាក់ទប់ស្កាត់​ មិន​ត្រូវ​បណ្តែតបណ្តោយ​ដើម្បី​ទាញ​ផលប្រយោជន៍​ខ្លួន​ឡើយ​​ ៕​