ម្ចាស់ផ្ទះ ដេញអ្នកជួលផ្ទះចេញ ព្រោះមិនព្រមបង់លុយ ត្រូវអ្នកជួលផ្ទះ ធ្វើបាបយ៉ាងចាស់ដៃ

អូស្ត្រាលី៖ កាលពីពេលថ្មីៗនេះ ម្ចាស់ផ្ទះម្នាក់ ដែលបានបណ្តេញ អ្នកជួលផ្ទះចេញ ដោយសារតែ មិនព្រមបង់លុយ ត្រូវបានអ្នកជួលផ្ទះ ធ្វើបាបយ៉ាងចាស់ដៃតែម្តង ដើម្បីជាការសងសឹក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់ផ្ទះក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី លោក Rohan James បានភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលលោក ចូលទៅក្នុងបន្ទប់ជួល ហើយរកឃើញ ដបទឹកនោម ចំនួន២០០ដប រួមទាំងកំប៉ុងទឹកក្រូចកូកាកូឡា ជាច្រើនកំប៉ុង ដែលផ្ទុកទៅដោយស្រោមអនាម័យ។

ជាងនេះទៅទៀត គំនរសម្លៀកបំពាក់ ប្រអប់នំភីហ្សា សំបកដប និងសម្រាមផ្សេងៗ បាននៅរប៉ាត់រប៉ាយ ពេញក្នុងបន្ទប់តែម្តង ដែលមើលទៅ ពិតជារញ៉េររញ៉ៃខ្លាំងណាស់។

ម្ចាស់ផ្ទះ ដេញអ្នកជួលផ្ទះចេញ ព្រោះមិនព្រមបង់លុយ ត្រូវអ្នកជួលផ្ទះ ធ្វើបាបយ៉ាងចាស់ដៃ

លោក Rohan បានប្រាប់ឲ្យដឹងថា «នៅពេលដែលខ្ញុំបានឃើញ ទិដ្ឋភាពបែបនេះ ខ្ញុំគ្មានពាក្យអ្វីនិយាយឡើយ... ខ្ញុំបានឈរមើល អស់រយៈពេល ប៉ុន្មាននាទី ទើបដឹងថា វាកើតឡើងដោយសារអ្វី ហើយខ្ញុំបានខឹងសម្បារ យ៉ាងខ្លាំង»។

គួរបញ្ជាក់ផងដែរថា លោក Rohan James បានជួលបន្ទប់ ឲ្យទៅបុរសម្នាក់ តាំងពីខែតុលា ឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ បុរសជាអ្នកជួលផ្ទះរូបនោះ បង់លុយផ្ទះមិនទៀងពេលយឺតយ៉ាវ ទើបលោក Rohan សម្រេចបណ្តេញ បុរសរូបនោះចេញតែម្តង។

យ៉ាងណាមិញ លោក Rohan បានចំណាយពេល អស់២ម៉ោង ដើម្បីយកដបទឹកនោម ចំនួន២០០ដប និងកំប៉ុងទឹកក្រូចកូកាកូឡា ដែលផ្ទុកទៅដោយ ស្រោមអនាម័យ រួមទាំងសម្រាម ទាំងនោះចេញ និងសម្អាតបន្ទប់៕

ម្ចាស់ផ្ទះ ដេញអ្នកជួលផ្ទះចេញ ព្រោះមិនព្រមបង់លុយ ត្រូវអ្នកជួលផ្ទះ ធ្វើបាបយ៉ាងចាស់ដៃ
ម្ចាស់ផ្ទះ ដេញអ្នកជួលផ្ទះចេញ ព្រោះមិនព្រមបង់លុយ ត្រូវអ្នកជួលផ្ទះ ធ្វើបាបយ៉ាងចាស់ដៃ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត