អាណិតណាស់! ឆ្កែអនាថាមួយក្បាល ត្រូវគេប្រទះឃើញដេកយំ នៅជិតថង់ដែលមាន កូនរបស់វាងាប់ជាច្រើនក្បាល

អង់គ្លេស៖ គួរឲ្យអាណិតណាស់ សត្វឆ្កែអនាថាមួយក្បាល ត្រូវគេប្រទះឃើញដេកយំជិតថង់មួយ ដែលមានកូនវាងាប់ជាច្រើនក្បាលនៅក្នុងនោះ។

អាណិតណាស់! ឆ្កែអនាថាមួយក្បាល ត្រូវគេប្រទះឃើញដេកយំ នៅជិតថង់ដែលមាន កូនរបស់វាងាប់ជាច្រើនក្បាល

សត្វឆ្កែញីកំសត់មួយក្បាល ត្រូវបានគេប្រទះឃើញ ដេករលីងរលោងទឹកភ្នែក ជិតថង់មួយដែលក្នុងនោះ មានកូនវាងាប់ជាច្រើនក្បាល នៅឯម្តុំផ្លូវមួយកន្លែង ជិតក្រុង Midville នៃចក្រភពអង់គ្លេស។

អ្នកប្រទះឃើសត្វឆ្កែខាងលើ ឈ្មោះ Paul Skinner បានរៀងរាប់ឲ្យដឹងថា ទិដ្ឋភាពនៅពេលនោះ គឺគាត់បានឃើញ វាដេកស្រងេះស្រងោច ដោយមានទឹកភ្នែកដក់ក្នុងភ្នែក មើលទៅពិតជារំជួលចិត្តជាខ្លាំង ហើយវាហាក់ដូចជា កំពុងស្តាយស្រណោះ នូវការបាត់បង់អ្វីមួយ។

មិត្តភក្តិរបស់ Paul ម្នាក់ឈ្មោះ Tory បាននិយាយថា៖ "ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំ ស្ទើរតែយំទៅហើយនៅពេលជិះកង់យើងបានប្រទះឃើញ អ្វីមួយដូចជាសត្វបក្សីស្លាប់ ប៉ុន្តែពេលចូលជិតទើបដឹងថា វាជាឆ្កែញីពូជ Spaniel តូចមួយក្បាល ដេកយ៉ាងតោកយ៉ាកបំផុត នៅតាមចិញ្ចើមផ្លូវ។ នៅជិតវាមានថង់មួយ ដែលមានកូនឆ្កែ ៤ក្បាល ងាប់នៅក្នុងនោះ ពិតជាកំសត់ខ្លាំងណាស់"។

Tory បាននិយាយទៀតថា៖ "ពិតជារំជួលចិត្តណាស់ ភ្នែករបស់វា មានដក់ដោយទឹកភ្នែកពេញ។ មិននឹកស្មានថា មាននរណាម្នាក់ បានបោះបង់ចោលវា យ៉ាងគ្មានមនុស្សធម៌ដូច្នេះសោះ!"។

ក្រោយមក Paul និងមិត្តភក្តិរបស់គេ បានរាយការណ៍ទៅក្រុមសង្គ្រោះ ដើម្បីជួយឆ្កែកំសត់នោះ ហើយខាងក្រុមសង្គ្រោះ ក៏កំពុងតែព្យាយាមស្វះស្វែង រកអត្តសញ្ញាណរបស់វាយ៉ាងដុតដៃដុតជើង ប៉ុន្តែហាក់ដូចជាគ្មានពន្លឺអ្វីនៅឡើយទេ៕

អាណិតណាស់! ឆ្កែអនាថាមួយក្បាល ត្រូវគេប្រទះឃើញដេកយំ នៅជិតថង់ដែលមាន កូនរបស់វាងាប់ជាច្រើនក្បាលអាណិតណាស់! ឆ្កែអនាថាមួយក្បាល ត្រូវគេប្រទះឃើញដេកយំ នៅជិតថង់ដែលមាន កូនរបស់វាងាប់ជាច្រើនក្បាល

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • អាណិតណាស់! ឆ្កែអនាថាមួយក្បាល ត្រូវគេប្រទះឃើញដេកយំ នៅជិតថង់ដែលមាន កូនរបស់វាងាប់ជាច្រើនក្បាល已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/26  Category:ប្លែកៗ