ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​ឱ្យ​ដឹង​មុន​នេះ​បន្តិច​​ថា គណបក្ស​​ខ្មែរ​រួបរួម​ជាតិ​ ​ដែល​បាន​​​រៀបចំ​ធ្វើ​សមាជដើម្បី​ជ្រើសរើស​ប្រធាន​ អនុប្រធាន និង​អគ្គលេខាធិការ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ ដោយ​មានការ​ចូលរួម​ពី​​ក្រុម​ប្រឹក្សា​ជាតិ​​មក​ពី​ទូ​ទាំង​ប្រទេស​​ចំនួន​១.៦០០នាក់​ ​ពិធី​នេះ​រៀប​ចំឡើង​​​​នៅ​​ទី​តាំង​​​ត្រើយ​ខាង​កើត​​ស្ពាន​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយ​ចង្វារ ។

ប្រភព​​បាន​បន្ត​ថា ​ជា​លទ្ធ​ផល​​​ ​លោក ញឹក​ ប៊ុន​ឆៃ​ ​បាន​ជាប់​ជា​ប្រធាន​គណបក្ស លោក ទា ចំរ៉ាត់ ជាប់​ជា​ប្រធាន​កិត្តិយសគណបក្ស​ ​និង​លោក ខាន់ សាវឿន ជាប់​ជា​អនុ​ប្រធាន​គណបក្ស ​ចំណែក​អគ្គ​លេខា​ធិការ​គណបក្ស​នោះ​មិន​ទាន់​​​​ដឹង​នៅ​ឡើយទេ ប៉ុន្តែ​​ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​​ការ​ថា ​​​ប្រ​ហែល​ជា​លោក ស៊ឹុំម ​ស៊ុន ៕