ទីបំផុត Messi បានផ្ញើអាវ​ឲ្យ​ក្មេងពាក់​ថង់ ​ដែល​ជា​អ្នកគាំទ្រ​ផ្គាប់​មុខ​របស់​ខ្លួន​ហើយ​

ក្មេង​ប្រុស​ជនជាតិ​អាហ្វហ្គានីស្ថាន ដែល​ល្បី​ពេញ​អ៊ីនធឺណិត​ក្រោយ​យក​ថង់​ធ្វើ​ជា​អាវ​របស់ Lionel Messi មក​ពាក់ ពេល​នេះ ត្រូវ​កីឡាករសំណព្វ​របស់​ខ្លួន​ ផ្ញើ​អាវ​ពិតប្រាកដ​ដោយ​មាន​ទាំង​ហត្ថលេខា​លើ​នោះ​ទៅ​ឲ្យហើយ។

 

ទីបំផុត Messi បានផ្ញើអាវ​ឲ្យ​ក្មេងពាក់​ថង់ ​ដែល​ជា​អ្នកគាំទ្រ​ផ្គាប់​មុខ​របស់​ខ្លួន​ហើយ​ទីបំផុត Messi បានផ្ញើអាវ​ឲ្យ​ក្មេងពាក់​ថង់ ​ដែល​ជា​អ្នកគាំទ្រ​ផ្គាប់​មុខ​របស់​ខ្លួន​ហើយ​

 

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ការងារ​របស់ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កុមារា​ឈ្មោះ Murtaza Ahmadi បាន​ទទួល​អាវ​ជា​វត្ថុ​អនុស្សាវរីយ៍​ពី Messi កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​ផ្ទះ​របស់​គេ​ដែល​ស្ថិត​នៅស្រុក Jaghori ភាគ​ខាង​កើត​ខេត្ត Ghazni នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។

 

កុមារ​អាយុ​៥ឆ្នាំ​​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​ថា៖ “ខ្ញុំ​ស្រលាញ់ Messi ហើយ​អាវ​មួយ​នេះ​បាននិយាយ​ប្រាប់​ខ្ញុំ​ថា Messi ក៏​ស្រលាញ់​ខ្ញុំ​វិញ​ដែរ”។

 

ដើមចម​នៃ​រឿងរ៉ាវ​ខាងលើ​កើត​ឡើង​ក្រោយ​ពី​ប៉ុន្មាន​ខែ​មុន នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត មាន​ការ​ភ្ញាក់ផ្អើល អាណិត​ដល់​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​យក​ថង់​មាន​ពណ៌​ដូច​អាវ​ជម្រើស​ជាតិ​អាហ្សង់ទីន មក​សរសេរ លេខ ១០ និង​ឈ្មោះ របស់ Messi ដែល​ជា​កីឡាករ​ក្នុង​ដួងចិត្ត​របស់​គេ។ រំលង​បាន​មួយ​រយៈ​ក្រោយ​មក បុរស​ម្នាក់ អះអាង​ថា​ជា​ពូ ដែល​បច្ចុប្បន្ន​រស់នៅ អូស្ត្រាលី​បាន​ប្រកាស​ប្រាប់​ពី​អត្តសញ្ញាណ​ក្មេង​នោះ ហើយ​ប្រាប់​ពី អាសយដ្ឋាន របស់​គេ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

 

 

ទីបំផុត Messi បានផ្ញើអាវ​ឲ្យ​ក្មេងពាក់​ថង់ ​ដែល​ជា​អ្នកគាំទ្រ​ផ្គាប់​មុខ​របស់​ខ្លួន​ហើយ​ទីបំផុត Messi បានផ្ញើអាវ​ឲ្យ​ក្មេងពាក់​ថង់ ​ដែល​ជា​អ្នកគាំទ្រ​ផ្គាប់​មុខ​របស់​ខ្លួន​ហើយ​

 

ចុ​ចអាន៖ ស្គាល់​​​ក្មេង​ដែល​យក​ថង់​ប្លាស្ទិក​ធ្វើ​អាវ​ Messi ពាក់​​​ហើយ

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ BBC