ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​​ឃាត់ខ្លួន​ ក្នុង​នោះ​មាន​មន្ត្រី​ប៉េ​អឹ​ម​, ប៉ូលិស​, រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​សរុប​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​ចោទ​ពី​បទ​លួច​ឈើ​៧​ម៉ែត្រគូប នៅ​ក្រុមហ៊ុន​ដាយ​ថា​ន់ ស្ថិត​ក្នុង​ស្រុ​កែវ​សី​ម៉ា ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ នេះ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត ខណៈ​ដែល​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ ។