Rashford ក្លាយ​ជា​តា​រា​ឆ្នើម ខណៈ Man United ទៅ​វគ្គ​​​១៦​ក្រុមនៃ Europa League

Marcus Rashford ដែល​ជា​ខ្សែ​​ប្រយុទ្ធ​យុវ​ជន​ម្នាក់​​មក​ពី​​កម្រិត​ថ្នាល់​របស់​ក្រុម Manchester United បាន​​រីក​រាយ​ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​​របស់​គេ​តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​​ពីរ​គ្រាប់​ក្នុង​ពេល​​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៥-១ លើក្រុម FC Midtjylland របស់​ក្រុម​ដា​ណឺ​ម៉ាក នៅកីឡ​ដ្ឋាន Old Trafford ។

manu-dreamកាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​ធ្វើ​ឲ្យក្រុម​ស្ថិត​ក្នុង​​ក្រប​ខ័ណ្ឌ Premier League មួយនេះ ឈាន​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​សម្រាប់​ក្រប​ខ័ណ្ឌ Europa League​។ កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ ទើប​តែ​បាន​បង្ហាញ​ខ្លួនក្នុង​ជម្រើស​ដំបូង​​​ជាលើក​ទីមួយ​របស់​គេ​នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Anthony Martial បាន​រង​របួស​អំឡុង​ពេល​កម្តៅ​សាច់​ដុំ​។ ប៉ុន្តែ រូប​គេ​មិន​បាន​បង្ហាញ​ពី​អារម្មណ៍​ភិត​ភ័យ​ឡើយ​នៅ​​ពេល​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅនាទី ទី​៦៤​ជា​មួយនឹងការ​ស៊ុត​បាល់​​បញ្ចូល​ទី​​ពី​ចម្ងាយ​ប្រមាណ​ជា​៩ម៉ែត្រ ក្រោយពី​ខ្សែ​បម្រើ Juan Mata បាន​​ទទួល​បាល់​ពី​ការ​បញ្ជូន​របស់​កីឡាករ Ander Herrera ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​​ពី​​តំបន់​​ខាង​ឆ្វេង ដើម្បី​ជួយ​ឲ្យក្រុម Man United នាំមុខ ២-១ ក្នុង​ការ​ប្រកួតនោះ​។

គ្រាប់​បាល់​​នោះ​​បាន​តាមស្មើ​លទ្ធផល​កាល​ពី​សប្តាហ៍មុន​ដែលនៅ​ពេល​នោះ​ក្រុម​របស់​លោក Louis van Gaal បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ហើយ​ក្រោយ​ពី​នាទី ទី​៧៥ គ្រាប់​បាល់​ទី​​របស់​កីឡាករ Rashford បាន​​ជួយ​ឲ្យ​ក្រុម Man United នាំ​មុខ​ក្នុង​លទ្ធផល​ទាំង​ពីរ​ជើង ៤-២​។ ការ​ទទួល​ជ័យ​ជម្នះ​នេះ​មាន​ន័យ​ថា ក្រុម Man United បាន​ដណ្តើម​ជ័យ​ជម្នះ​២លើក​ពី​ការ​ប្រកួត​​បី​លើក​ក្នុង​យុទ្ធនាការ​ផ្សេង​គ្នា​នៅ​សប្តាហ៍នេះ ក្រោយ​ពី​បានផ្តួលក្រុម Shrewsbury ក្នុងការ​ប្រកួត​ពាន FA Cup ជុំ​ទី​៥ កាលពី​ថ្ងៃ​ចន្ទ​ ហើយ​ក្រុម Arsenal នឹង​ធ្វើ​ដំណើរ​ទៅកាន់​​កីឡ​ដ្ឋាន Old Trafford នៅ​ថ្ងៃ​អាទិត្យនេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia