លិខិតចំហ៖ ផ្ទះម្តាយមីងខ្ញុំ អាចមានសង្ឃឹម ក្រោយតុលាការ បង្កើតគណៈកម្មការ វាស់វែងនិងចុះអនុវត្តន៏ផ្ទាល់

ភ្នំពេញ៖ ជាបឋម អនុញ្ញាតឲ្យខ្ញុំបាទ សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល សូមឆ្លៀត ឱកាសនេះ គោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសាលាដំបូង រាជធានីភ្នំពេញ តំណាងដោយ លោកស្រី ថ្លាង ផាណែត ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ដែលលោកស្រី បានចាត់វិធានការ ទាន់ពេល វេលា ប្រកបដោយសុភវិនិច្ឆ័យ ក្នុងការបង្កើតឲ្យមានការ គណៈកម្មការត្រួតពិនិត្យ និងវាស់វែង លើសំណុំរឿង ផ្ទះម្តាយមីង របស់ខ្ញុំ អ្នកស្រី ម៉ក់ ពៅ ហៅ មីង ពៅ ដែលអូសបន្លាយ មកទល់ពេលនេះ ជាង៧ឆ្នាំហើយ។

យុតិ្តធម៌ បានចាប់ផ្តើម មានឡើងវិញហើយ បន្ទាប់ពីចំណាត់ការ របស់លោកស្រីចៅក្រម ចាត់ឲ្យមានការបង្កើត គណៈកម្មាការនេះ និងបានចុះទៅវាស់វែងផ្ទាល់ ទៅ ដល់ទីតាំងមានវិវាទ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

សកម្មភាពចុះទៅដល់ទីតាំង និងចុះវាស់វែងលើកនេះ ជាការឆ្លុះបញ្ចាំងឲ្យ ឃើញនូវក្តីសង្ឃឹម ដែលកាលពី ពេលកន្លងទៅ (ការចុះអនុវត្ត សាលក្រមស្ថាពរ ចំនួន២ លើក ដឹកនាំដោយ ព្រះរាជអាជ្ញារង២រូប) បានត្រឹមតែ ឈរមើលពីខាងក្រៅ រួចធ្វើរបាយការណ៍ត្រឡប់មកវិញ ដោយគ្មានលទ្ធផល។

បើទោះបីការវាស់វែង បានបិទបញ្ចប់នៅសេសសល់ បញ្ហាខ្លះក៏ដោយ តែលោកស្រីចៅក្រម បានបញ្ជាឲ្យដាក់ ឯកសារបន្ថែម ជូនតុលាការតាមក្រោយ។ ខ្ញុំមានជំនឿ មុតមាំថា សាលាដំបូងរាជធានីភ្នំពេញ តំណាងដោយ លោកស្រីចៅក្រម នឹងយកអស់ស្មារតី មនសិការវិជ្ជាជីវៈ រកយុត្តិធម៌ ជូនជនរងគ្រោះ ដោយគ្មាន លំអៀង ប្រាសចាកពីច្បាប់ ៕

លិខិតចំហ៖ ផ្ទះម្តាយមីងខ្ញុំ អាចមានសង្ឃឹម ក្រោយតុលាការ បង្កើតគណៈកម្មការ វាស់វែងនិងចុះអនុវត្តន៏ផ្ទាល់

លិខិតចំហ៖ ផ្ទះម្តាយមីងខ្ញុំ អាចមានសង្ឃឹម ក្រោយតុលាការ បង្កើតគណៈកម្មការ វាស់វែងនិងចុះអនុវត្តន៏ផ្ទាល់