គណបក្សខ្មែរ រូបរួមជាតិ កំពុងធ្វើសមាជរៀបចំ រចនាសម្ព័ន្ធដឹកនាំបក្ស

ភ្នំពេញ ៖ គណបក្សខ្មែររូបរួមជាតិ ដែលទើបបង្កើតឡើង មិនទាន់បាន១ខែផង នៅព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះកំពុងធ្វើសមាជ ជាលើកដំបូងរៀបចំ រចនាសម្ព័ន្ធថ្នាក់ដឹកនាំ បក្សដែលមាន សមាជិក ចូលរួមនៅទូទាំងប្រទេស ប្រមាណជាង៤ពាន់នាក់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថាសមាជលើកដំបូង របស់គណបក្សខ្មែររូបរួមជាតិ នឹងពិភាក្សា ទៅលើរបៀបវារៈធំៗចំនួន បីរួមមាន ៖ អនុម័តលក្ខន្តិកៈគណបក្ស ជ្រើសរើសក្រុមប្រឹក្សាជាតិ គឺមាន តំណាងមកពីមូលដ្ឋានទាំងអស់ និងជ្រើសរើសប្រធាន អនុប្រធាន ប្រធានកិត្តិយស គណបក្ស ។ តាមគម្រោងបេក្ខភាពប្រធានគណបក្សខ្មែររួបរួមជាតិ គឺរូបលោក ញឹក ប៊ុនឆៃផ្ទាល់ អនុប្រធាន គណបក្ស លោក ខាន់ សាវឿន អតីតរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងប្រធាន កិត្តិយសគណបក្ស គឺលោក ទា ចំរ៉ាត់ អតីតនាយអគ្គសេនាធិការកងទ័ពជាតិ សីហនុនិយម សម័យតស៊ូ និងជាអតីតអគ្គ លេធិការ គណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩២-៩៣ ដែលគ្រានោះគណបក្សហ៊្វុន ស៊ិនប៉ិចឈ្នះ ឆ្នោត៕