Huawei និង Leica សហការ​គ្នា​បង្កើត​ស្មាតហ្វូន​ដែល​ថត​រូប​បាន​ស្អាត​បំផុត​ក្នុង​លោក​

​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​មួយ​បាន​កើត​ឡើង​ ក្រោយ​ពី​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​លេខ​១ ​របស់​ប្រទេស​អាល្លឺម៉ង់​ Leica បាន​ប្រកាស​រួម​សហការ​គ្នា​ជា​មួយ​នឹង​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​លេខ​៣ ​លើ​ពិភពលោក ​Huawei ក្នុង​ការ​ផលិត​នូវ​ស្មាតហ្វូន​ដែល​មាន​សមត្ថភាព​អាច​ថត​រូប​បាន​ល្អ​បំផុត​។​

 
Huawei និង Leica សហការ​គ្នា​បង្កើត​ស្មាតហ្វូន​ដែល​ថត​រូប​បាន​ស្អាត​បំផុត​ក្នុង​លោក​

 
ខាង​ក្រុមហ៊ុន​ទាំង​ពីរ​បាន​លើក​ឡើង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​មនុស្ស​ទាំង​អស់​នៅ​ជុំ​វិញ​ពិភពលោក​និយម​ប្រើ​ការ​ថត​តាម​រយៈ​ស្មាតហ្វូន​របស់​ពួក​គេ​។ ប៉ុន្តែ​សមត្ថភាព​នៃ​ការ​ចាប់​រូប​ភាព​របស់​ស្មាតហ្វូន​ទាំង​នោះ​មិន​ទាន់​អាច​និយាយ​បាន​ថា​ល្អ​ប៉ុន្មាន​ទេ​។ ដូច​នេះ​ហើយ​ដើម្បី​ផ្ដល់​នូវ​បទពិសោធន៍ ក៏​ដូច​ជា​គុណភាព​រូបភាព​ដែល​ថត​ដោយ​ស្មាតហ្វូន​ ក្រុមហ៊ុន​យក្ស​ទាំង​ពី​នេះ​បាន​សម្រេច​រួម​សហការ​គ្នា​ក្នុង​ការ​ផលិត​នូវ​ស្មាតហ្វូន​ដែល​មាន​សមត្ថភាព​ខ្ពស់​ ហើយ​អាច​ថត​រូប​បាន​ល្អ​ជា​ស្មាតហ្វូន​ដទៃ​។​
 

យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​លម្អិត​ពី​ទូរសព្ទ​ថ្មី​នោះ​នៅ​ឡើយ​ទេ។

 
Huawei និង Leica សហការ​គ្នា​បង្កើត​ស្មាតហ្វូន​ដែល​ថត​រូប​បាន​ស្អាត​បំផុត​ក្នុង​លោក​

 
បញ្ជក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ Huawei ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​ផលិត​ទូរសព្ទ​ធំ​បំផុត​ទី​៣ ក្នុង​ពិភពលោក​ ដោយ​អាច​​ផលិត​ផល​របស់​ខ្លួន​ បាន​​ជាង​ ១០០លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​

 
ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ petapixel