សម្ដេច​តេជោ​សែន ស្នើទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យមាន​វិធាន​ការម៉ត់​ចត់ ដើម្បីបង្រ្កាប​បទល្មើស​គ្រឿង​ញៀន និងចោរប្លន់​ប្រដាប់​អាវុធ

ភ្នំពេញ: នៅក្នុងពិធីបិទ​សន្និបាតបូក​សរុបការងារ​ របស់ក្រសួង​មហាផ្ទៃ នារសៀលថ្ងៃទី២៥  ខែកុម្ភៈ  ឆ្នាំ២០១៦នេះ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ស្នើទៅ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធឲ្យមានវិធានការ​ម៉ត់ចត់មួយ ដើម្បីទប់ស្កាត់​បទល្មើស​គ្រឿង និងបញ្ហា​ចោរប្លន់ប្រដាប់​អាវុធ ខណៈដែល​បញ្ហាទាំង២នេះ ហាក់មាន​ការកើនឡើងគួរ​ឲ្យកត់សម្គាល់ នារយៈ​ពេលចុងក្រោយនេះ។

សម្ដេចតេជោ​នាយករដ្ឋមន្រ្ដី​ បានថ្លែង​ក្នុងពិធី​បិទសន្និបាត​បូកសរុបការងារ​ឆ្នាំ២០១៥ និងលើកទិស​ដៅការងារឆ្នាំ២០១៦ របស់ក្រសួង​មហាផ្ទៃ នារសៀល​ថ្ងៃទី២៥ ខែកុម្ភ នេះ​ថា "យើងត្រូវ​មានយុទ្ធនាកា​រដ៏ម៉ត់ចត់​មួយ ព្រោះរយៈពេល​ចុងក្រោយនេះ យើងទាំង​អស់គ្នាបាន​ឃើញហើយ​ថា ភាពក​ក្រើ​ក​ឡើង នូវការជួញដូ​រគ្រឿងញៀន ការប្លន់​ប្រដាប់​អាវុធគឺ​បានងើប​ឡើង​ ដូច្នេះ​ត្រូវមាន​វិធានការ​គួបផ្សំ រវាងការ​គ្រប់គ្រងអាវុធ​របស់កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ​ ​ឲ្យបានម៉ត់​ចត់ និងម្យ៉ាង​ទៀតត្រូវមាន​ប្រតិបត្ដិការ​យ៉ាងទូលំ​ទូលាយ ដើម្បីបង្រាប​មុខសញ្ញា​គ្រោះថ្នាក់នេះ។

សម្ដេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ ថា ក្នុងរយៈ​ពេលចុង​ក្រោយនេះ គឺមានការ​ស្រាវជ្រាវពិត​ប្រាកដណាស់ អំពីបញ្ហា​មុខចោរ​ដដែលៗ គឺជាប់គុ​កមិន​បាន​យូរ ដូច្នេះ​សម្ដេច​តេជោដល់​ក្រសួង​យុត្ដិធម៌​ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​ផ្សេងទៀត ពិនិត្យពិច្ច័យ​ឲ្យបានច្បាស់​លាស់មុន​នឹងធ្វើការ​ដោះលែង​ទណ្ឌិត។ ជាមួយ​គ្នានេះសម្ដេច​តេជោ ហ៊ុន សែន បានលើក​ឡើង ថា ពីមុនក្រុម​ចោរគ្រាន់តែប្លន់​ធម្មតាទេ មិនទាន់​ហ៊ាន​សម្លាប់មនុស្ស​ឡើយ ប៉ុន្ដែឥឡូវ​គឺក្រុមចោរហ៊ាន​បាញ់សម្លាប់​មនុស្ស ដូច្នេះក្រសួង​យុត្ដិធម៌ ក៏ដូចជា​មន្រ្ដី​ពន្ធនាគារ ត្រូវពិនិត្យ​ឲ្យច្បាស់​លាស់ មុននឹង​ដាក់ឈ្មោះ​ឲ្យនាយករដ្ឋ​មន្រ្ដីចុះ​ហត្ថលេខា ស្នើព្រះ​មហាក្សត្រ​ឲ្យ​លើកលែង​ទោស។

សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង​មហាផ្ទៃ បានថ្លែងក្នុង​ពិធីបិទ​សន្និបាត​នោះ ថា សន្និបាតបា​នលើក​យក​របាយការណ៍​សំខាន់ៗ​ចំនួន៣ គឺទី១.ការងារដែល​ស្ថិតក្រោម​សមត្ថកិច្ច និង​ការទទួល​ខុសត្រូវ​ផ្ទាល់ របស់ក្រសួង​មហាផ្ទៃ ,ទី២.ចលនា​ប្រឡង​ប្រណាំង អនុវត្តគោល​នយោបាយ​ភូមិឃុំ មាន​​សុវត្ថិភាព ,និងទី៣.សកម្មភាព​ប្រយុទ្ធប្រឆាំង​នឹងអំពើជួញ​ដូរមនុស្ស ដើម្បីរួមគ្នា​ធ្វើការពិនិត្យ​វាយតម្លៃ អំពី​សមិទ្ធ​ផលលើបញ្ហា​ប្រឈម និងកំណត់​ទិសដៅ​សម្រាប់អនុវត្ត ក្នុងឆ្នាំ​២០១៦នេះ។ ផ្អែកលើ​របៀបវារៈសំខាន់ៗ​ទាំង៣ នៃអង្គ​សន្និបាត ព្រមទាំង​ពិភាក្សា​លើប្រធាន​បទនានា អង្គ​សន្និបាត​ទាំងមូល​បាន​សម្ដែង នូវការ​កោត​សរសើរ និងវាយ​តម្លៃខ្ពស់ ចំពោះកង​កម្លាំង​នគរបាលជាតិ អាជ្ញាធរ​គ្រប់ថ្នាក់ សមត្ថកិច្ច​នានាដែលបាន​ចូលរួម និងរួមគ្នា​បន្តថែរក្សា​សន្តិភាព ស្ថេរភាពនយោបាយ​សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ៕

សម្ដេច​តេជោ​សែន ស្នើទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យមាន​វិធាន​ការម៉ត់​ចត់ ដើម្បីបង្រ្កាប​បទល្មើស​គ្រឿង​ញៀន និងចោរប្លន់​ប្រដាប់​អាវុធ

សម្ដេច​តេជោ​សែន ស្នើទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យមាន​វិធាន​ការម៉ត់​ចត់ ដើម្បីបង្រ្កាប​បទល្មើស​គ្រឿង​ញៀន និងចោរប្លន់​ប្រដាប់​អាវុធ

 

សម្ដេច​តេជោ​សែន ស្នើទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យមាន​វិធាន​ការម៉ត់​ចត់ ដើម្បីបង្រ្កាប​បទល្មើស​គ្រឿង​ញៀន និងចោរប្លន់​ប្រដាប់​អាវុធ