ភ្លើង​ឆាបឆេះ​ផ្ទះ​បី​ខ្នង​ដោយ​មិនដឹង​មូលហេតុ ក្នុងស្រុក​កំពង់​សិលា​

ព្រះសីហនុ: ផ្ទះ​ដែល​ធ្វើ​ពី​ឈើ​របស់​ប្រជាពលរដ្ឋ​ចំនួន​បី​ខ្នង​ត្រូវ​ភ្លើង​ឆាប់ឆេះ​អស់​ដោយ​មិនដឹង​មូលហេតុ ផ​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខ​និង​ភ្លើង​ផ្ទះ​បានអោយដឹងថា នៅពេល​ពួកគាត់​និង​ក្រុមគ្រួសារ​កំពុងតែ​ដេក លង​លក់ ស្រាប់​ឃើញ​ភ្លេង​ឆាប់ឆេះ​ដល់​ជ​ញ្ជាំ​ផ្ទះ​ទៅហើយ​ក៏​នាំ​កូនចៅ​រត់ចេញ​ពី​មក​ក្រៅ​ផ្ទះ និង​បាន​ប្រមូលយក​សម្ភារៈ អ្វី​ផង​ហើយ ក៏​ហៅ​អ្នកជិតខាង​អោយជួយ​ព​ន្ល​ត​ភ្លើង​តែ​ភ្លើង​បាន​ឆាប់ឆេះ​ផ្ទះ ដែល​ជិតគ្នា​ចំនួន​២​ខ្នង​ទៀត ប្រហែល​មួយសន្ទុះ​ក៏មាន​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​មកដល់​ក៏​ជួយ​ធ្វើ​អន្តរា​គម​ន៌​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​តែ​ភ្លើង​នៅ​បន្ត​ឆាបឆេះ​ផ្ទះ​រហូតដល់​តែ​អស់​តែម្តង​។​

​មន្ត្រីនគរបាល​ស្រុក​កំពង់​ស្រុក​កំពង់​សិលា​បានអោយដឹងថា នៅមាន​ភ្លើង​ឆាប់ឆេះ​ផ្ទះ​របស់​ជា​ពលរដ្ឋ​កំលាំង​នគរបាល​ស្រុក​កំពង់​សិលា បាន​ខិតខំ​ប្រឹង​ជួយ​បាញ់​ទឹក​ព​ន្ត​ត​ភ្លើង នៅតែ​ភ្លើង​ឆាប់ឆេះ​ជាខ្លាំង​ព្រោះ​ផ្ទះ​ធ្វើ​ពី​ឈើ ហើយ​មិនទាន់​ដឹង​ពី​មូលហេតុ​ភ្លើង​ឆេះ​ផ្ទះ និង​ខូចខាត​សម្ភា​រះ​អស់​ប៉ុន្មាន​នៅ​ឡើង​៕​