​ខេត្ត​យូ​ន​ណាន បាន​រក្សា​កំណើន​រឹងមាំ នៅក្នុង​ការវិនិយោគ​បរទេស​

ភ្នំពេញ: កាលពី​ឆ្នាំ​២០១៥ សហគ្រាស​ខេត្ត​យូ​ន​ណាន បាន​រក្សា​កំណើន យ៉ាង​ឆាប់រហ័ស នៅក្នុង​ការវិនិយោគ ចំពោះ​បរទេស​។ រហូតដល់​ចុងបញ្ចប់​នៃ​ឆ្នាំ​នោះ សហគ្រាស​វិនិយោគ​បរទេស របស់​ខេត្ត​យូ​ន​ណាន បាន​ឡើងដល់ ចំនួន​៦៣៥ ហើយ​ការវិនិយោគទុន​បរទេស មានតម្លៃ​សរុប ៥.៧៦០ លាន​ដុល្លារ​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៥ តែមួយ​សហគ្រាស​វិនិយោគ​បរទេស បាន​បន្ថែមចំនួន ១០៣  ដោយមាន​ទុន​សរុប​ប្រមាណ​ជា ១.៣៤៤ លាន​ដុល្លារ មានការ​កើនឡើង ៣០,៤% លើស​ឆ្នាំ​២០១៤​។​

​ខេត្ត​យូ​ន​ណាន បាន​រក្សា​កំណើន​រឹងមាំ នៅក្នុង​ការវិនិយោគ​បរទេស​

​នៅក្នុង​ទីផ្សារ​ប្រពៃណី បាន​រក្សា​ឋានៈ​រឹងមាំ ហើយ​នៅក្នុង​ទីផ្សារ​ថ្មី បាន​ទម្លាយ​ភាពទាល់ច្រក​ថ្មី​។  ប្រទេស​ទាំង​៥​នៃ “​មហា​អនុតំបន់​ទន្លេមេគង្គ​” គឺជា​ទីផ្សារ​បរទេស​សំខាន់ ជាងគេ​នៃ​ខេត្ត​យូ​ន​ណាន​។ ក្នុង​ឆ្នាំ​២០១៥ ខេត្ត​យូ​ន​ណាន បាន​បង្កើត​សហគ្រាស​វិនិយោគ​ថ្មី ចំនួន​៦៧ នៅ​ប្រទេស​ឡាវ ភូមា និង​ថៃ ត្រូវជា ៦៥ % នៃ​ចំនួន​សហគ្រាស​សរុប ដែល​ត្រូវបង្កើត​ថ្មី​នៅ​បរទេស​។ ការវិនិយោគ​នៅ​ប្រទេស​ទាំង​៥ នៃ “​មហា​អនុតំបន់​ទន្លេមេគង្គ​” មាន​ដល់ ៧៩៣ លាន​ដុល្លារ ត្រូវជា ៥៩,៤% នៃ​ការវិនិយោគ​បរទេស​សរុប ក្នុង​ឆ្នាំ​២០១៥​។ ទន្ទឹមនឹងនេះ ខេត្ត​យូ​ន​ណាន នៅបាន​ព​ន្លឿ​ន​ល្បឿន នៃ​ការពង្រីក​ទីផ្សារ​ថ្មី ដែល​បាន​បង្កើត​សហគ្រាស​ថ្មី នៅ​ប្រទេស​អង់គ្លេស​, ឥណ្ឌា​, នូ​វែ​ល​សេ​ឡង់ និង​កាណាដា​។ សព្វថ្ងៃនេះ ខេត្ត​យូ​ន​ណាន បានដាក់​វិនិយោគ នៅ​ប្រទេស​ចំនួន ៤៥​។​

​សហគ្រាស​រដ្ឋ មានការ​វិនិយោគ យ៉ាង​ស្ថេរភាព ហើយ​សហគ្រាស​ឯកជន មានការ​វិនិយោគ គួរអោយ​យកចិត្តទុកដាក់​។

​ក្នុង​ឆ្នាំ​២០១៥ សហគ្រាស​រដ្ឋ ដូចជា​ក្រុមហ៊ុន ការវិនិយោគ​ថាមពល ខេត្ត​យូ​ណាន​ជាដើម បានដាក់​ទុន វិនិយោគ​បរទេស​ដល់ ៦៥៥ លាន​ដុល្លារ ត្រូវជា ៤៩,១% នៃ​ការវិនិយោគ​បរទេស​សរុប នៃ​ខេត្ត​យូ​ន​ណាន ក្នុង​ឆ្នាំ​២០១៥​។ សហគ្រាស​វិនិយោគ បរទេស​ឯកជន ក៏មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង ក្នុង​សហគ្រាស​ចំនួន​ទាំង ១០៣ ដែល​បាន​បង្កើត​ថ្មី នៅ​ខេត្ត​យូ​ន​ណាន​។ ក្នុង​ឆ្នាំ​២០១៥ មាន​សហគ្រាស​ចំនួន​៨៩ គឺជា​សហគ្រាស​ឯកជន ដោយមាន​ទុន ៦៧៩ លាន​ដុល្លារ ត្រូវជា ៥០,៩% នៃ​ការវិនិយោគ​បរទេស​សរុប នៃ​ខេត្ត​យូ​ន​ណាន ក្នុង​ឆ្នាំ​២០១៥​។​

​ខេត្ត​យូ​ន​ណាន បាន​រក្សា​កំណើន​រឹងមាំ នៅក្នុង​ការវិនិយោគ​បរទេស​

​ប្រភេទ​នៃ​ឧស្សាហកម្ម មាន​ពិពិធ​កម្ម ខណៈដែល​វិស័យ​នៃ​ការវិនិយោគ ត្រូវបាន​បន្ត​ពង្រីក​។ ក្នុង​ឆ្នាំ​២០១៥ ខេត្ត​យូ​ន​ណាន បានដាក់​វិនិយោគ​លើ ឧស្សាហកម្ម ៩ ប្រភេទ ជាសំខាន់​។ ប្រភេទ​នៃ​ឧស្សាហកម្ម ដែល​ត្រូវ​វិនិយោគ មាន​ពិពិធ​កម្ម​យ៉ាងខ្លាំង ដូចជា​ផលិតកម្ម​រោងចក្រ ឧស្សាហកម្ម​ឱសថ និង​សេវាកម្ម​បែប​ថ្មី ដូចជា​ឧស្សាហកម្ម ការពារ​បរិស្ថាន ឧស្សាហកម្ម​អភិបាលកិច្ច បរិស្ថាន ពាណិជ្ជកម្ម តាម​អេឡិចត្រូនិក និង​ឧស្សាហកម្ម​វប្បធម៌ ជាដើម ត្រូវបាន​ពង្រីក​យ៉ាងខ្លាំង​៕V/S