លោក ហ៊ុន ម៉ា​នី ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី​

ភ្នំពេញ: លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ទើប​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​មួយ គឺ​ពានរង្វាន់​សន្តិភាព GUSI ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ លោក ហ៊ុន ម៉ា​នី ក្នុង​ការងារ​ពាក់ព័ន្ធ​ការថែរក្សា​សន្តិភាព​សកល ភាពជា​អ្នកដឹកនាំ​យុវជន​សកល ការងារ​មនុស្សធម៌ និង​ការងារ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការអបអរសាទរ​លោក​ប្រធាន ហ៊ុន ម៉ា​នី ក្នុងនាម​ប្រធាន​សហភាព សហព័ន្ធ​យុ​ជនកម្ពុជា ដែល​ទើបបាន​ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី (AYC) ។ ក្រុមប្រឹក្សា​អាស៊ី​(AYC) គឺជា​អង្គការ​យុវជន​តំបន់​ក្រៅ​រដ្ឋាភិបាល ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ថៃ្ង​ទី​១៤ ខែសីហា ឆ្នាំ​១៩៧២ ក្នុង​គោលបំណង​ផ្តល់​វេទិកា​រួមមួយ​ដល់​ថ្នាក់ដឹកនាំ​យុវជន និង​យុវជន​អាស៊ី ដែលមាន​គោលបំណង​ដូចគ្នា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​។ សមាជិកភាព​របស់​ក្រុមប្រឹក្សា​យុវជន​អាស៊ី រួមមាន​អង្គការ​យុវជន​ជាតិ ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​របស់ខ្លួន​។​
​ក្រុមប្រឹក្សា​យុវជន​អាស៊ី តែងតែ​រៀបចំ​នូវ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០១៦​នេះ សន្និបាត​ប្រចាំឆ្នាំ​របស់ ក្រុមប្រឹក្សា​យុវជន​អាស៊ី ត្រូវបាន​រៀបចំឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក ហ៊ុន ម៉ា​នី ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី​

លោក ហ៊ុន ម៉ា​នី ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី​

លោក ហ៊ុន ម៉ា​នី ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី​