​រឿង​រ៉ាវ​​ប្លែក​ៗ​៨យ៉ាង​​ របស់​សណ្ឋាគារ​ប្រណីត​​​លេខ​១​ លើ​លោក

​​​សណ្ឋាគារ​ប្រណីត​​​ Umaid Bhawan Palace Jodhpur​ នៅ​ទីក្រុង ​Jodhpur ប្រទេស​ឥណ្ឌា ​​ធ្លាប់​បាន​ទទួល​ពានរង្វាន់​​​លេខ​មួយ​​ ជា​សណ្ឋាគារ​ល្អ​បំផុត “Travelers’ Choice Awards” ក្នុង​ពិភព​លោក​ប្រចាំ​ឆ្នាំ ២០១៦ ​របស់​ TripAdvisor ​​ដែល​បោះ​ឆ្នោត​​​ដោយ​​​​​​មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ពិភពលោក។​ ពេល​នេះ​ ​អ្នក​សាក​ស្រមៃ​​ថា ​​តើ​​សណ្ឋាគារ​នេះ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ប៉ុណ្ណា ​និង​មាន​អ្វី​ពិសេស​​ជាង​គេ?

 

​រឿង​រ៉ាវ​​ប្លែក​ៗ​៨យ៉ាង​​ របស់​សណ្ឋាគារ​ប្រណីត​​​លេខ​១​ លើ​លោក

​​

 

តាម​​ការ​រក​ឃើញ​រឿង​រ៉ាវ​ ៩​យ៉ាង​ខាង​ក្រោម​​ ​ដែល​ធ្វើ​ឲ្យ​សណ្ឋាគារ​នេះ​​ ពិត​ជា​សក្ដិសម​​សម្រាប់តំណែង​​លេខ​មួយ​។

​​​​​​​
​​​​​១. ​ជា​​​វាំង​​ពិត​ៗ​សម្រាប់​​រាជវង្ស

​​​​​សណ្ឋាគារ​​នេះ ​ត្រូវ​បាន​បញ្ជា​​ឲ្យ​សាងសង់​ដោយ​​ស្ដេច Maharja Umaid Singh ​ក្នុង​ឆ្នាំ ១៩២៩ ​​​​ក្នុង​គោល​បំណង​ ដើម្បី​ផ្ដល់​ការងារ​​​​​រាប់​ពាន់​​​ ជូន​​​​​កសិករ​​ក្នុង​តំបន់ ដោយ​សារ​ពេល​នោះ​​​​​​​តំបន់​​ជួប​គ្រោះ​ទុរភិក្ស។ ​សព្វ​ថ្ងៃ​​​​​ត្រូវ​បាន​កាន់​កាប់​ដោយ​​ចៅ​ប្រុស​​ស្ដេច Maharja Umaid Singh លោក Gaj Singh ។

 

​រឿង​រ៉ាវ​​ប្លែក​ៗ​៨យ៉ាង​​ របស់​សណ្ឋាគារ​ប្រណីត​​​លេខ​១​ លើ​លោក

 

 

២. ​ជា​លំនៅដ្ឋាន​ឯក​ជន​​ធំ​បំផុត​មួយ​​ ​ក្នុង​លោក

វិមាន​​នេះ​​ ​បាន​បញ្ចប់​​ការ​សាងសង់​​​​​​​​ក្នុង​ឆ្នាំ ១៩៤៣​ មាន​រយៈពេល​ជិត​ ១៥​ឆ្នាំ។ ​មាន​បន្ទប់​ចំនួន ៣៤៧​ នៅ​លើ​សួន​​ច្បារ​​​ទំហំ ២៦អា។ ​ចំណែក​​ការ​រចនា​ម៉ូដ​បែប​ប្រទេស​​លោក​ខាង​លិច និង​ខាង​កើត ​ជា​ថ្ម​ភក់​​ពណ៌លឿង។

 

៣. ​សណ្ឋាគារ​​ ដូចជា​​​សារមន្ទីរ​

​ខាង​ក្នុង​អគារ​​ ​អ្នក​​​ដំណើរ​​អាច​ស្វែង​យល់​​​​ពី​​ប្រវត្តិ​វិមាន និង​​គ្រួសារ​រាជ្យ​វង្ស។ បន្ថែម​​លើ​​នោះ​​ ​ក៏​មាន​​ការ​ប្រមូល​វត្ថុបុរាណ​​ជាច្រើន​​ដូច​ជា​​នាឡិកា​ធំ​ៗ ​ម៉ាស៊ីន​កិនម្សៅ​ និង​​​រថយន្ត​ទំនើប​​របស់​ស្ដេច​ Haharaja ​ផង។ ​សារមន្ទីរ​​មាន​សាល​​ Durba ​​ឬ​កន្លែង​ប្រជុំ​​​ពិសេស ដែល​តុប​តែង​ដោយ​ផ្ទាំង​គំនូរ​ថ្លៃ​ៗ ​តូច​ ធំ និង​​អាវុធ​។

 

៤. ​​ភ្ញៀវ​​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដូច​ស្ដេច

នៅ​​​វិមាន​ដ៏​ធំ​ សណ្ឋាគារ​យ៉ាង​ប្រណីត​​ ​​និង​បរិយាកាស​​​​ខាង​ក្នុង​ដ៏​ត្រជាក់​នេះ​ ​​ពេល​មាន​ភ្ញៀវ​ចូល​ម្ដងៗ​​មាន​បុគ្គលិក​ហែហម​ ​ស្លៀក​ពាក់​ស្អាត​បាត​ ចាំ​ទទួល​យ៉ាង​កក់ក្ដៅ​​រហូត​​ដល់​បន្ទប់។

 

​រឿង​រ៉ាវ​​ប្លែក​ៗ​៨យ៉ាង​​ របស់​សណ្ឋាគារ​ប្រណីត​​​លេខ​១​ លើ​លោក

 

៥. ​មាន​​កន្លែង​​កម្សាន្ត​​​ច្រើន​ប្រភេទ

​​

នៅ​ក្នុង​ទី​ធ្លា​ ​មាន​​​កន្លែង​វាយ​កូន​បាល់ ​​កន្លែង​ហាត់​វាយ​សី​ផ្ទប់​ជញ្ជាំង និង​កន្លែង​ហាត់​​សាច់ដុំ។ ​ចំណែក​ខាង​ក្រៅ​​អគារ​ មាន​អាង​ហែល​ទឹក ​និង​សាឡុង​គេង​កណ្ដាល​ថ្ងៃ ​​​ដែល​មាន​​បុគ្គលិក​​​​រួសរាយ​រាក់ទាក់​​​​យក​ចិត្ត​ទុក​ដាក់​ ចាំ​បម្រើ​ភេសជ្ជៈ​​ជានិច្ច​។ លើស​ពី​​នេះ​ ភ្ញៀវ​អាច​មើល​ក្ងោក​ជា​ច្រើន​ក្បាល​​​​​ ដើរ​ទាំង​ហ្វូង​ៗ​។

 

​រឿង​រ៉ាវ​​ប្លែក​ៗ​៨យ៉ាង​​ របស់​សណ្ឋាគារ​ប្រណីត​​​លេខ​១​ លើ​លោក

 

៦. មាន​អាង​ហែល​ទឹក​​ប្រណិត​ក្រោម​ដី​​មួយ​

​អាង​ហែល​ទឹក​​ក្រោម​ដី​ដ៏​ធំ​​ និង​ត្រជាក់ ​ស្ថិត​នៅ​ជិត​​​បន្ទប់​​ស្ប៉ា ​​​ជា​អ្វី​ដែល​ភ្ញៀវ​​ចង់​បាន​។

 

 

៧. ​ជា​សណ្ឋាគារ​​​មិន​ថ្លៃ​ ដូច​​​គ្រប់​គ្នា​គិត​

​គេហទំព័រ​​​ទេសចរណ៍​ ​TripAdvisor ​បាន​សិក្សា​ស្រាវ​ជ្រាវ​ និង​ប្រៀប​ធៀប​​សណ្ឋាគារ​​ចំនួន​ជាង ៩៥ម៉ឺន​​កន្លែង ​នៅ​ទូទាំង​ពិភព​លោក​​ មាន​តែ​សណ្ឋាគារ Umaid Bhawan Palace Jodhpur ​​បាន​កំណត់​តម្លៃ​សេវាកម្ម​ សមរម្យ ​ជាង​គេ ​ទើប​បាន​ចំណាត់​ថ្នាក់​លេខ​មួយ។ ​តួយ៉ាង​ដូច​ជា​តម្លៃ​​ស្នាក់​​​នៅ​ជា​មធ្យម ក្នុង​មួយ​យប់ ត្រឹម​តែ ៧៦០ដុល្លារ អាមេរិក​ប៉ុណ្ណោះ​ និង​អាច​កក់​បាន​​នៅ​លើ TripAdvisor ​ក្នុង​តម្លៃ​ទាប​ ៣៩០​ដុល្លារ​​​​ក្នុង​ខែ​មិថុនា​ និង​កក្កដា។

 

 

៨.​សំណង់​អគារ​​ធំ​​ប្លែក​គេ​ និង​អស្ចារ្យ​

ក្រោយ​ពី​ធ្វើ​ដំណើរ​​​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ច្រើន​​​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ​គេ​បាន​រក​ឃើញ​​សណ្ឋាគារ​ល្អ​បំផុត​​​​​ក្នុង​លោក​នេះ ​​ដែល​មាន​អគារ​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ សួន​ច្បារ​​ និង​​អាង​ហែល​ទឹក​​​ គួរ​ឲ្យ​ចង់​ទស្សនា៕

 

​រឿង​រ៉ាវ​​ប្លែក​ៗ​៨យ៉ាង​​ របស់​សណ្ឋាគារ​ប្រណីត​​​លេខ​១​ លើ​លោក

 

ចុចអាន៖ សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​លើពិភពលោក​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ TripAdvisor