គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលដៅ​ជាក់លាក់ សកម្មភាព​ជាក់ស្ដែង នឹង​ទទួលបាន​ជោគជ័យ​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​មាន​គោលដៅ​ជាក់លាក់ និង​សកម្មភាព​ជាក់ស្ដែង​ដែល​នឹង​ទទួលបាន​ជោគជ័យ​មិន​ខាន​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ការកំណត់​គោលដៅ​ជាក់លាក់ ពោលគឺ ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានកំណត់ ដូច្នេះ​ស្ថិរភាព​នយោបាយ សន្តិ​វី​ធី អហិង្សា សន្តិភាព សម្រាប់​ការបោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជា​កត្តា​ដ៏​សំខាន់ ជាពិសេស​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ដល់​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ ដើម្បី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បាន​ពន្យល់ថា កំណែទម្រង់​ជា​ជំហានៗ រួមមាន​ការរៀបចំ​៖ – ធ្វើ​គោលនយោបាយ – វិធាន​ផ្ទៃក្នុង​របស់​ក្រុមតំណាងរាស្ត្រ – ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធ​ដឹកនាំ ការធ្វើ​សេចក្ដីសម្រេច – រចនាសម្ព័ន្ធ ការធ្វើ​វិមជ្ឈការ​អំណាច និង​ការទទួលខុសត្រូវ​ដល់​សកម្មជន​មូលដ្ឋាន​ភូមិ​ឃុំ – កិច្ចប្រជុំ​ក្រុម​ដឹកនាំ​ជាប្រចាំ និង​ការរៀបចំ​វេទិកា​នានា – ប្រព័ន្ធ​ផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ និង​ទូរទស្សន៍​ព្រះអាទិត្យ គេហទំព័រ បណ្ដាញ​សង្គម និង​- វគ្គ​បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព​ជាដើម​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា គោលដៅ​ជាក់លាក់ សកម្មភាព​ជាក់ស្ដែង នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​នូវ​ទំនុក​ទុកចិត្ត​ពី​រាស្ត្រប្រជា និង​នាំ​ឲ្យ​សង្គ្រោះ​ជាតិ​ឈានទៅដល់​គោលដៅ​ជាក់​ជាពុំខាន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា វេទិកា​នីមួយៗ គណបក្ស​ស​ង្រោះ្គ​ជាតិ​ខិតខំ​រៀបចំ​ដោយ​សកម្មជន​មូលដ្ឋាន​ភូមិ ឃុំ និង​មាន​ថ្នាក់ដឹកនាំ​ចូលរួម​ជា​វាគ្មិន ដោយ​ពុំ​ចាំ​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នោះទេ គឺ​បាន​កើតឡើង​គ្រប់​រាជធានី​-​ខេត្ត នោះ​គឺជា​ការចាប់ផ្តើម​វិមជ្ឈការ​អំណាច​ជំហាន​ដំបូង ការងារ​នេះ​យើង​នៅតែ​បន្ត ហើយ​វិមជ្ឈការ​អំណាច​ទៅ​ភូមិ ឃុំ ជា​ជំហាន​បន្តបន្ទាប់​។ ឱកាស​ក្នុងការ​ទទួលខុសត្រូវ ក្នុងការ​រៀបចំ​គោលនយោបាយ ក្នុងការ​ដឹកនាំ​របស់​សកម្មជន​មូលដ្ឋាន​ភូមិ​ឃុំ រឹងរឹតតែ​ធ្វើ​ឲ្យ​សង្គ្រោះ​ជាតិ​រឹងមាំ ខ្លាំងក្លា បោះជំហាន​ទៅមុខ​ជានិច្ច​។ សកម្មជន​មូលដ្ឋាន​ភូមិ​ឃុំ ដែល​ចូលរួម​ដោយ​ទឹកចិត្ត ដោយ​មនសិការ គិត​អនាគតជាតិ អនាគត​គ្រួសារ និង​អនាគត​ខ្លួន​ផ្ទាល់ គឺជា​កម្លាំង​មួយ ដែល​មិនអាច​កាត់ថ្លៃ​បាន​៕

12620473_884097831710580_547232589_oលោក ថង សាវុន អភិបាលខេត្តរតនគិរី  f96b4ab0-4938-4d9b-9b9d-869d85c0af90