ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ តុលាការ​កំពូល បាន​បើក​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខ​​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រ​ង្ស៊ី ។ បន្ទាប់​ពី​តុលាការ​ចោទប្រកាន់​ពី​បទ​លោក​ពី​បទ​ក្លែង​ឯកសារ​សា​ធា​រណៈ ទាក់ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ​ដោយ​តុលាការ​កំពូល​នឹង​ត្រូវ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​០៤ មីនា ខាង​មុខ​​នេះ ។

ជនជាប់ចោទ ហុង សុខ​ហួ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ  និង​សាលាឧទ្ធរណ៍​ធ្លាប់​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​ម្តង​រួច​មក
ហើយ ។ គួរ​បញ្ជាក់​ថា លោក​ហុង សុខ​ហួ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ សីហា ២០១៥ កន្លង​មក ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​​សែន​សុខ ។