មេដឹកនាំ​បក្ស​ខ្មែរ​រួបរួម​ជាតិ​មាន​លោក ញឹក ប៊ុនឆៃ លោក ទា ចំ​រ៉ាត់ និង​លោក ខាន់ សាវឿន​

​បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ពី​ក្រសួងមហាផ្ទៃ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​បើក​សមាជ​សកល​របស់ខ្លួន​ជា​លើកដំបូង​នៅ​ទីស្នាក់ការ​ក្នុង​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ ដោយ​សមាសភាព​ដែល​ដឹកនាំ​គណបក្ស​មាន លោក ញឹក ប៊ុនឆៃ ជា​ប្រធាន លោក ទា ចំ​រ៉ាត់ ជា​ប្រធានកិត្តិយស និង​លោក ខាន់ សាវឿន ជា​អនុប្រធាន​។​

​នា​សមាជ​នោះ​ផងដែរ លោក ញឹក ប៊ុនឆៃ បាន​អះអាងថា លោក​ទើបតែ​ទទួលបាន​លិខិត​ពី​ក្រសួងមហាផ្ទៃ ស្តីពី​ការយល់ព្រម​មោឃភាព​ស​មា​ជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ ដើម្បី​ស្វាគមន៍​យាង​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​វិញ​របស់​សម្តេច  ក្រុមព្រះ នរោត្តម រណឫទ្ធិ​។ លោក​អះអាងថា តាម​ការសម្រេច​នេះ បក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក អាច​កាន់កាប់​ទីស្នាក់ការ​បក្ស​២១​ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត​។​

​សមាជិក​បក្ស​ជាង​១០០០​នាក់​បាន​ចូលរួម​ក្នុង​សមាជ​សកល​នេះ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​