តា​រា​សិ​ល្បៈ​ពាំ​នាំ​ជំ​នួ​យ​១​ម៉ឺ​ន​ដុ​ល្លា​រ​​ពី​មូ​ល​និ​ធិ ស៊ុក សុភា និង ភរិ​យា នៅ​អូ​ស្រ្តា​លី​ ជូន​​ម​ន្ទីរ​ពេ​ទ្យ​គន្ធ​បុ​ប្ផា​

តារា​សិ​ល្បៈ​យ៉ា​ង​ច្រើ​ន​កុះ​ករ បា​ន​ពាំ​នាំ​ថ​វិ​កា​ចំ​នួ​ន​១​ម៉ឺ​ន​ដុ​ល្លា​រ​ស​ហ​រដ្ឋ​អា​មេ​រិ​ក ដែល​ទ​ទួ​ល​បា​ន​ពី​មូ​ល​និ​ធិ SS Fundraiser រ​ប​ស់​អ្ន​ក​នា​ង​សា​រី​ន និង​លោ​ក​ស៊ុ​ក សុ​ភា រស់​នៅ​ប្រ​ទេ​ស​អូ​ស្រ្តា​លី​ ម​ក​ប្រ​គ​ល់​ជូន​ដ​ល់​មន្ទី​រ​ពេ​ទ្យ​គ​ន្ធ​បុ​ប្ផា​ ។ ថវិកាដែលទទួលបាននេះ គឺបន្ទាប់ពីអ្នកនាងសា រីនណា និងលោកស៊ុក សុភា ដែលជាអតីតតារាសម្ដែង និង​ ជា​ម្ចា​ស់​មូល​និ​ធិ​ផ្ទា​ល់ បានសម្រេចរៀបចំពិធីប្រគុំតន្ត្រីចំនួន២លើកនៅលើទឹកដីប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ៥ ខែ ធ្នូ និ​ង​លើ​ក​ទី ២ នៅ​ថ្ងៃ​ទី ២៦ ខែធ្នូ ក្នុងឆ្នាំ២០១៥ តាមរយៈការអញ្ជើញតារាចម្រៀងចំនួន៤នាក់ពីស្រុកខ្មែរ រួម​មា​ន​លោ​ក ឈឿន ឧត្តម ផងដែរ។ មិនមែនជាថវិកាទាំងស្រុងដែលទទួលបានពីការប្រគំតន្ត្រីនាពេលនោះទេ ដោ​យ​សា​រ​តែការទទួលបន្ទុកក្នុងការរៀបចំប្រគំតន្ត្រីលក់សំបុត្រទាំងពីរលើក ត្រូវ​ប្រ​ឈ​ម​នឹ​ង​កា​រ​ចំ​ណា​យ​ខ្ព​ស់​លើ​​កា​រ​ចំ​ណា​យ​ផ្សេ​ង​ៗ​ ខ​ណៈ​ដែ​ល​កា​រ​ប្រ​គំ​ត​ន្ត្រី​លើ​ក​ទី​២​គឺ​មិ​ន​សូវ​ជោ​គ​ជ័​យ​ព្រោះ​តែ​ស​ល់​តុ​ខ្វះ​អ្ន​ក​ទិ​ញ​សំ​បុ​ត្រ​ចូ​ល​ទ​ស្ស​នា​។ ដូច្នេះហើយទើបថវិកាដែលយកមកប្រគល់ជូនមានភាពយឺតយ៉ាវ បើ​ទោះ​ជា​កា​រ​ប្រ​គុំ​ត​ន្ត្រី​ត្រូ​វ​បា​ន​បញ្ច​ប់​ទាំ​ង​ស្រុ​ង​តាំង​ពី​ដំ​ណា​ច់​ឆ្នាំ​២០១៥​។ លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈករខ្មែរ បានថ្លែងពីអារម្មណ៍រំភើប ចំ​ពោះ​ទឹ​ក​ចិ​ត្ត​រ​ប​ស់​​ម្ចា​ស់​មូ​និ​ធិ បើទោះបីជាពួកគាត់រស់នៅស្រុកគេយ៉ាងណា ក៏តែងតែខិតខំ បង្កើតមូលនិធិនេះ ឡើ​ង​ស​ម្រា​ប់​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​។ លោកក៏បានចាត់ទុកថា ទង្វើរបស់ តារា ពីររូបជាគំរូដល់បណ្តាសិល្បៈករ […]