ដោះលែងទណ្ឌិត ដែលជាតារា Bollywood ឥណ្ឌា បន្ទាប់ពីតុលាការ កាត់ទោសពីបទ បង្កការផ្ទុះអាវុធ សម្លាប់មនុស្សអស់ ២៥៧នាក់

ប៊ុមបៃ៖ លោក Sanjay Dutt ដែលជាតារា Bollywood ឥណ្ឌា ដ៏ល្បីល្បាញម្នាក់ រងនូវការចោទប្រកាន់ទោស ពីបទបង្កឲ្យមានការផ្ទុះអាវុធ ហើយបណ្តាលឲ្យមាន មនុស្សស្លាប់អស់ចំនួន ២៥៧នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេដោះលែង ឲ្យមានសេរីភាពវិញហើយ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក Sanjay Dutt ជាតារាភាពយន្ត Bollywood ដ៏ល្បីល្បាញរបស់ ប្រទេសឥណ្ឌា ត្រូវបានគេដោះលែង ឲ្យមានសេរីភាពវិញហើយ ក្រោយពីបានជាប់ឃុំឃាំង អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ ។

តាមដំណើររឿង លោក Dut មានវ័យ៥៦ឆ្នាំ លោកត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីបានបង្កការផ្ទុះអាវុធ បណ្តាលឲ្យមានមនុស្ស ស្លាប់អស់ ២៥៧នាក់ និងរងរបួសចំនួន ៧១៣នាក់ នៅទីក្រុងប៊ុមបៃ ប្រទេសឥណ្ឌា នៅក្នុងឆ្នាំ១៩៩៣ ។

ក្រោយមកត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធធនាគារចំនួន ០៥ឆ្នាំ ។ លោកត្រូវបានគេផ្ទេរ ពីពន្ធគារនៅប៊ុមបៃ មកឃុំឃាំងនៅ ពន្ធនាគារនាទីក្រុង Pune វិញនៅក្នុងឆ្នាំ២០១៣ ៕