ចក្ខុវិស័យ និងប្រាជ្ញា ជាយាន្ដជួយឲ្យប្រសើរ ឡើងនូវទំនាក់ទំនង រវាងចិន និងអាមេរិក

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានបូកសរុប ព្រឹត្តិការណ៍ទស្សនកិច្ច ដ៏មានសារៈសំខាន់ទៅកាន់ អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើក ឡើងថា ការបន្ដស្ថេរភាព ទំនាក់ទំនងរវាងចិន និងអាមេរិក ឲ្យកាន់ តែប្រសើរ ត្រូវផ្អែកលើចក្ខុវិស័យ និងប្រាជ្ញា។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ដំណើរទស្សនកិច្ច របស់លោក យី ធ្វើឡើងស្របពេល មានភាពតានតឹង កាន់តែខ្លាំងនៅលើ ឧបទ្វីបកូរ៉េ និងការប្រេះស្រាំ នៃ ទំនាក់ទំនងរវាងចិន និងអាមេរិកជុំវិញ បញ្ហសមុទ្រចិនខាងត្បូង។

ដំណើរទស្សនកិច្ចនេះ ត្រូវបានគេដឹងថា ស្របពេលគ្នាជាមួយ នឹងការធ្វើតេស្តនុយក្លេអ៊ែរ និងបាញ់គ្រាប់រ៉ុក្កែត នាពេលថ្មីៗនេះ របស់សាធារណៈរដ្ឋ ប្រជាមេនិត្យកូរ៉េ ខាងជើង ដែលបានគំរាមកំហែង ដល់ស្ថេរភាព ក្នុងតំបន់ អាស៊ីខាងកើត ដោយសារតែការប្រឈមមុខ ប្រដាប់អាវុធរវាងកូរ៉េទាំងពីរ។

លោក វ៉ាង យី បានជួបពិភាក្សា គ្នាជាបន្ដបន្ទាប់ជាមួយ បណ្ដាលថ្នាក់នាំ កំពូលអាមេរិក ជាពិសេសលោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយភាគីទាំងពីរ ក៏បាន លើកឡើងពី សមទ្ធផល សម្រេចបាន នាពេលអតីត នូវកិច្ចសហការលើ បញ្ហាជាច្រើនដូចជា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ កិច្ច ចរចា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងកិច្ចចរចាសន្ដិភាព អាហ្វហ្គានីស្ថាន ស៊ីរី ជាដើម៕

ចក្ខុវិស័យ និងប្រាជ្ញា ជាយាន្ដជួយឲ្យប្រសើរ ឡើងនូវទំនាក់ទំនង រវាងចិន និងអាមេរិក