សម្ភាស​លោក ធន សារាយ ជុំវិញ​ការ​ចូល​សួរ​សុខទុក្ខ​សកម្មជន​បរិស្ថាន​ជាប់​ឃុំ

លោក ធន សារាយ ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) ដែល​បាន​ដឹកនាំ​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទៅ​សួរ​សុខទុក្ខ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង និង​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំឃាំង កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ មាន​ប្រសាសន៍​ថា ការ​ទៅ​សួរ​សុខទុក្ខ​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ជន​ដែល​ត្រូវ​គេ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទាំង​នេះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង លោក វ៉ែន វ៉ន អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ និង​ចោទ​ប្រកាន់​ចំនួន ២​បទ​ចោទ គឺ​ទាក់ទង​នឹង​ការ​ប្រមូល​អនុផល​ព្រៃឈើ និង​ការ​បំបាត់​វត្ថុតាង។

រី​ឯ​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ទៀត ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥។ តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​បី​ពី​បទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​ពួកគេ​ចុះ​ធ្វើការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដោល និង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក ធន សារ៉ាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អំពី​ការ​ទៅ​សួរ​សុខទុក្ខ​អ្នក​ទាំង​៤ នៅ​ក្នុង​ពន្ធនាគារ​ខែត្រ​កោះកុង ដូច​តទៅ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។