ប៉ូលិស​ស័​ក្កិ ៣ ឈប់​រថយន្ត​មើល​ក្មេង ២ នាក់ ​ដួល​ម៉ូតូ ត្រូវ​ក្មេងស្ទាវ ២ នាក់​នោះ វាយ​បែកក្បាល​

Doliprane TVC

ប៉ូលិស​ពាក់​ស​ក្ក័ ៣ ម្នាក់ ត្រូវបាន​ក្មេងស្ទាវ ២ នាក់​វាយ​បណ្តាលឱ្យ​បែក​​ក្បាល​ហូរឈាម​កក្លាក់ ។ ហេតុការណ៍​នេះ​បានកើត​ឡើង តាម​បណ្តោយ​ផ្លូវ ១៩៨៦ ជិត​ខារ៉ាអូខេ​អឹម​ភើ​រៀល ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នា​វេលា​ម៉ោង​ជិត ៤ ទៀបភ្លឺ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ។

ប៉ូលិស​ស័​ក្កិ ៣ ឈប់​រថយន្ត​មើល​ក្មេង ២ នាក់ ​ដួល​ម៉ូតូ ត្រូវ​ក្មេងស្ទាវ ២ នាក់​នោះ វាយ​បែកក្បាល​

ប៉ូលិស​ស័​ក្កិ ៣ ឈប់​រថយន្ត​មើល​ក្មេង ២ នាក់ ​ដួល​ម៉ូតូ ត្រូវ​ក្មេងស្ទាវ ២ នាក់​នោះ វាយ​បែកក្បាល​

បើតាម​សំដី​ជនរងគ្រោះ​ដែលជា​មន្ត្រីប៉ូលិស​និង ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​គេ​បានឃើញ​ក្មេងស្ទាវ ២ នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Zomer X តាម​បណ្តោយ​ផ្លូវ ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ ​ទិសដៅ​បញ្ច្រាស​គ្នា លុះដល់​ក្មេងស្ទាវ​នោះ ជិះ​ផុត​បន្តិច​ក៏បាន​ដួល​ម៉ូតូ ហើយ​ប៉ូលិស​រូបនោះ​ក៏បាន​ឈប់​រថយន្ត​ចុះទៅ​មើល ពេល​ចុះ​ទៅដល់ បែរជា​ក្មេងស្ទាវ​ទាំង ២ នាក់​នោះ ចោទថា​គាត់​ជា​អ្នកបើក​រថយន្តបុក​ទៅវិញ ធ្វើឱ្យ​មានការ​ប្រកែក​គ្នា​រវាង​ជនរងគ្រោះ និង ក្មេងស្ទាវ​ទាំង ២ នាក់​នោះ បន្ទាប់ពី​ប្រកែក​គ្នា​មិនបាន​ប៉ុន្មាន​នាទី​ផង ជនរងគ្រោះ​ក៏បាន​ដើរ​សំដៅទៅ​រថយន្ត​វិញ តែ​ដើរ​មិនទាន់​ដល់​រថយន្ត​ផង ក្មេងស្ទាវ​ទាំងពីរ​នាក់​បាន​ដើរមក​តាម ហើយក៏​បាន​វាយ​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បែកក្បាល​តែម្តង បន្ទាប់ពី​វាយ​ហើយ ក្មេងស្ទាវ​ទាំង​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន និង ប្រគល់​ឲ្យ​សមត្ថកិច្ច ។​

ប៉ូលិស​ស័​ក្កិ ៣ ឈប់​រថយន្ត​មើល​ក្មេង ២ នាក់ ​ដួល​ម៉ូតូ ត្រូវ​ក្មេងស្ទាវ ២ នាក់​នោះ វាយ​បែកក្បាល​ប៉ូលិស​ស័​ក្កិ ៣ ឈប់​រថយន្ត​មើល​ក្មេង ២ នាក់ ​ដួល​ម៉ូតូ ត្រូវ​ក្មេងស្ទាវ ២ នាក់​នោះ វាយ​បែកក្បាល​

ក្រោយពេល​កើតហេតុ​ក្មេងស្ទាវ​ទាំង​២​នាក់ រួមទាំង​ម៉ូតូ​ត្រូវបាន​នាំខ្លួន​ទៅ​សួរ​នាំនៅ​​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ចំណែក​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួសស្នាម ៕​សុថា​ត់​

ប៉ូលិស​ស័​ក្កិ ៣ ឈប់​រថយន្ត​មើល​ក្មេង ២ នាក់ ​ដួល​ម៉ូតូ ត្រូវ​ក្មេងស្ទាវ ២ នាក់​នោះ វាយ​បែកក្បាល​