សហព័ន្ធ​ E-Sports រៀប​ចំ​ការ​ប្រកួត​ AK League​ ប្រចាំ​ឆ្នាំ​២០១៦​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sports) ​បាន​រៀប​ចំ​ការ​ប្រកួត​ពាន​ជើង​ឯក​ AK League ប្រចាំ​ឆ្នាំ​២០១៦។ នេះ​ជា​លើក​ទី ​១ ​ហើយ​ ដែល​សហព័ន្ធ​បាន​រៀប​ចំ​ការ​ប្រកួត​ប្រភេទ​វិញ្ញាសា​ AK ជា​លក្ខណៈ​លីគ​ បន្ទាប់​ពី​សហព័ន្ធ​បាន​បង្កើត​ជា​ផ្លូវ​ការ​ កាល​ពី​ចុង​ឆ្នាំ ​២០១៤ ​កន្លង​ទៅ។

 

ក្រុម​​ដែល​ចូល​រួម​ប្រកួត​ប្រជែង​មាន​ចំនួន​ ២០ ​ក្នុង​​នោះ ​១០​ ក្រុម ​ត្រូវ​ជ្រើស​រើស​ចេញ​ពី​ Team Challenge League Score ចាប់​ផ្ដើម​​គិត​ថ្ងៃទី ២៩​ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៦​ ខែ​មី​នា​ ហើយ​ក្រុម​ដែល​ឈរ​លើ​កំពូក​ទាំង​១០​ (Top 10) នឹង​ត្រូវ​​ជ្រើស​រើស​យក។ ចំណែក​១០​ក្រុម​ផ្សេង​ទៀត​ នឹង​ត្រូវ​ជ្រើស​រើស​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៦។  ប្រសិន​បើ​ការ​ចុះ​ឈ្មោះ​មាន​ចំនួន​លើស​ពី​ ១០ ​ក្រុម​ ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នឹង​ធ្វើ​ការ​ប្រកួត​ដើម្បី​ជម្រុះ​យក​តែ ១០​ក្រុម​ប៉ុណ្ណោះ។

 

សហព័ន្ធ​ E-Sports រៀប​ចំ​ការ​ប្រកួត​ AK League​ ប្រចាំ​ឆ្នាំ​២០១៦​

 

 

ចំពោះ​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​៖
o   ចំនួន​ក្រុម​សរុប​ទាំង​អស់​មាន​ចំនួន​២០​ក្រុម, ក្នុង​១​ក្រុម​មាន​៥នាក់ និង​សមាជិក​បម្រុង​ចំនួន​៣​នាក់។
o   ក្រុម​ទាំង​២០​ ក្រុម​ត្រូវ​ធ្វើ​ការ​​ប្រកួត​វិល​ជុំ​ដើម្បី​សន្សំ​ពិន្ទុ​
o   ការ​ប្រកួត​នឹង​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​សៅរិ៍​ វេលា​ម៉ោង​ ១​​ថ្ងៃ​ ​ដល់​ ៥​ល្ងាច​ នៅ​តាម​​អ៊ិនធើណេត​កាហ្វេ​ទាំង​៥​​ក្នុង​រយៈ​ពេល​ ១៣សប្ដាហ៍​
o   ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​លើ​ AK2 League Server
o   កីឡាករ​ទាំង​អស់​អាច​នឹង​ទទួល​បាន​ 10 000​ Sabay Gold សម្រាប់​មួយ Account ដើម្បី​ទិញ​ Item នៅ​ក្នុង AK2 League Server​
o   ការ​ប្រកួត​ត្រូវ​បែង​ចែក​ជា​២​លើក​​លក្ខណៈ​ក្នុង​ដី​ និង​ក្រៅ​ដី​​​គឺ​ប្រកួត​លើក​ទី​មួយ ​Home និង​ប្រកួត​លើក​ទី​ពី​ Away
o   ការ​ប្រកួត​ Home ក្រុម​ដែល​នៅ​ខាង​ Home គឺ​មាន​សិទ្ធិ​រើស​ Map ដែល​ខ្លួន​ចង់​ប្រកួត​
o   ក្រុម​ទាំង​សង​ខាង​ត្រូវ​ធ្វើ​ការ​បោះ​កាក់​ដើម្បី​រើស​ពណ៌​ ខៀវ​ និង​ក្រហម​
o   ប្រកួត​លើ​វគ្គ​ Boom Mode ដោយ​កំណត់​ Setting ជា​ Convention នឹង​មាន​ 7​ Map សម្រាប់​ជ្រើស​រើស​
· ក្រុម​ដែល​ទទួល​បាន​​៥ មុន​ជា​ក្រុម​ឈ្នះ​ក្នុង​មួយ​ប្រកួត​ បន្ទាប់​មក​បូក​ពិន្ទុ​ទៅ​តាម​ចំនួន​ឈ្នះ​នឹង​ចាញ់​ក្នុង​មួយ​ប្រកួត​ៗ​ដូច​ខាង​ក្រោម​៖
· ឈ្នះ​ ៥-0​,៥-១, ៥-២ ក្រុម​ឈ្នះ​ទទួល​បាន​ ៣ ពិន្ទុ ចំណែក​ឯក្រុម​ចាញ់​ទទួល​
បាន​០ពិន្ទុ​
· ឈ្នះ​ ៥-៣, ៥-៤ ក្រុម​ឈ្នះ​ទទួល​បាន​ ២ពិន្ទុ​ និង​ក្រុម​ចាញ់​ទទួល​បាន​ ១ពិន្ទុ​
· ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​​ជា​ក្រុម​ដែល​ទទួល​បាន​តំណែង​ជើង​ឯក​នៃ​ការ​ប្រកួត​នេះ។
ករណី៖​ ​ប្រសិន​បើ​ទទួល​បាន​ពិន្ទុ​ស្មើ​គ្នា​ គឺត្រូវ​គិត​លើ​ Piont ដែល​ឈ្នះ​ និង​ចាញ់​

 

I. សម្ភារៈ​ដែល​កំណត់​ឲ្យ​ប្រើប្រាស់​
· សម្ភារៈ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ AK 2 League ត្រូវ​បាន​កំណត់​ឲ្យ​ប្រើ​ប្រាស់​លើក​លែង​តែ​ សត្វ​ចិញ្ចឹម(Pet)។

 

II. រង្វាន់
· ជើងឯក​៖ ១០០០០ Sabay Gold
· ជើង​ឯក​រង៖ ៥០០០​ Sabay Gold
· រង្វាន់​ប្រចាំ​សប្ដាហ៍

1. ឈ្នះ​មួយ​ប្រកួត​ទទួល​បាន​ ២០០ Sabay Gold រាល់​ការ​ឈ្នះ​ម្ដង​ៗ
2. កីឡាករ​ដែល​សម្លាប់​​បាន​ច្រើន​ជាង​គេ​ ទទួល​បាន​ ១០០០ Sabay Gold ពិន្ទុ​គឺ​យក​ Kill-Death។ ករណី​ពិន្ទុ​សម្លាប់​ស្មើ​គ្នា​គឺ​ត្រូវ​យក​ Sabay​ Gold​ ចែក​​ឲ្យ​​ស្មើ​គ្នា។
3.ក្រុម​ដែល​ល្អ​ជាង​គេ​នឹង​ទទួល​បាន​ ​១០០០​ Sabay​ Gold ដោយ​យក​ពិន្ទុ​ Kill​សរុប​ ដក​នឹង​ពិន្ទុ​ Dead សរុប។ ករណី​ពិន្ទុ​សម្លាប់​ស្មើ​គ្នា​គឺ​ត្រូវ​យក​ Sabay​ Gold ចែក​​ឲ្យ​ស្មើគ្នា។

 

កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​នឹង​ជម្រាប​នៅ​ពេល​ក្រោយ៕

 

អត្ថបទ៖ សុធា