ប្រទះឃើញសព បុរសម្នាក់ដេកស្លាប់ នៅវាលដីខ្សាច់ ផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅលើ វាលដីខ្សាច់ ស្ថិតតាមបណ្តោយផ្លូវ ៦០ម៉ែត្រ កាលពីវេលាម៉ោង២០ និង១០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  ។

អ្នកស្រុក បានអោយដឹងថា សពបុរសម្នាក់មិនដឹងថា ស្លាប់ពីពេលណានោះទេ ព្រោះសពធំក្លិន ស្អុយទៅហើយ ។ ចំពោះសពមិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែសពមានភិនភាគ របស់សាកសពនេះ ដោយគេពាក់អាវយឺត ដៃខ្លីពណ៌ក្រហម ស្លៀខោក្រឡាជើងខ្លី មានអាយុប្រមាណជាង ៣០ឆ្នាំ ។  ក្រោយទទួលព័ត៌មាន សមត្ថកិច្ចជំនាញ បានចុះទៅត្រួតពិនិត ដល់កន្លែងកើតហេតុ ។   សមត្ថកិច្ចបានឲ្យដឹងថា ជំហានដំបូង មន្ត្រីជំនាញមិនទាន់ ហ៊ានសន្និដ្ឋាន ច្បាស់លាស់នៅឡើយទេ គ្រាន់តែអះអាងថា ជនរងគ្រោះអាចស្លាប់ ដោយសារឃាតកម្ម ព្រោះសាកសពមាន ស្នាមត្រូវគេកាប់ ៣កន្លែងផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យសព ដើម្បីឲ្យដឹងពីមូលហេតុ និងភិនភាគជនរងគ្រោះច្បាស់ ៕

ប្រទះឃើញសព បុរសម្នាក់ដេកស្លាប់ នៅវាលដីខ្សាច់ ផ្លូវ៦០ម៉ែត្រ

ប្រទះឃើញសព បុរសម្នាក់ដេកស្លាប់ នៅវាលដីខ្សាច់ ផ្លូវ៦០ម៉ែត្រ