អាល់ប៊ុម​ចម្រៀង​ទោល​របស់ Jessica បាន​ត្រៀម​រួចរាល់​

អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​នារី​កូរ៉េ Girls’ Generation អាច​នឹង​ត្រលប់​មក​​ឆាក​តន្ត្រី​វិញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល។

 

អាល់ប៊ុម​ចម្រៀង​ទោល​របស់ Jessica បាន​ត្រៀម​រួចរាល់​

 

ផ្អែក​តាម​ការ​រាយការណ៍​នានា​របស់​បណ្ដាញ​​ព័ត៌មាន​កូរ៉េ​ខាងត្បូង កាល​ពី​ថ្ងៃ​ទី ២៥​ខែ​កុម្ភៈ​មុន​នេះ តារា​ចម្រៀង Jessica Jung បាន​រៀបចំ​អាល់ប៊ុម​ចម្រៀង​ទោល​​របស់​ខ្លួន​តាំង​ពី​ចុង​ឆ្នាំ​មុន​ម្ល៉េះ។ សារ​ព័ត៌មាន​ក៏​បាន​បន្ថែម​ផង​ដែរ​ថា តារា​ចម្រៀង​អាយុ ២៦ ឆ្នាំ​បាន​បញ្ចប់​ការ​ថត​សំឡេង​សម្រាប់​ចម្រៀង​គ្រប់​បទ​​សព្វគ្រប់​ហើយ និង​កំពុង​តែ​ពិភាក្សា​នឹង​ក្រុម​ការងារ​ថា​គួរ​បញ្ចេញ​អាល់ប៊ុម​នេះ​​នៅ​ពេល​ណា។ យ៉ាងណាក៏ដោយ ​ព័ត៌មាន​ជាក់​លាក់​ក៏​ដូច​ជា​បទ​ចម្រៀង​គោល​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

 

អាល់ប៊ុម​ចម្រៀង​ទោល​របស់ Jessica បាន​ត្រៀម​រួចរាល់​

 

អតីត​សមាជិក​ក្រុម​ចម្រៀង Girl’s Generation ធ្លាប់​បង្ហើប​​ថា​ខ្លួន​នឹង​ត្រលប់​មក​ឆាក​ចម្រៀង​​វិញ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ពេល​នាង​និយាយ​ថា៖ “ខ្ញុំ​ចង់​ជូន​កាដូ​មួយ​ទៅ​ដល់​អ្នក​គាំទ្រ​ដែល​បាន​រង់ចាំ​ខ្ញុំ។ ខ្ញុំ​កំពុង​តែ​ត្រៀម​វា​ដោយ​ក្ដី​រំភើប​បំផុត។ ខ្ញុំ​មិន​ធ្លាប់​បាន​និយាយ​ទេ​ថា​នឹង​ចាក​ចេញ​ពី​​វិស័យ​សិល្បៈ​មួយ​នេះ”។
ជាមួយ​នឹង​គ្នា​នេះ​ដែរ Jessica ក៏​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ដើម្បី​ក្លាយ​ជា​ពិធី​ការិនី​របស់​កម្មវិធី​រក្សា​សម្រស់ “Beauty Bible” របស់​ប៉ុស្តិ៍ KBS ដែល​នឹង​ចាប់​ផ្ដើម​រដូវ​កាល​ទី ៥ របស់​ខ្លួន​នៅ​រដូវ​​ផ្ការីក​​ខាង​មុខ​នេះ​៕

 

ចុចអាន៖Jessica អាច​នឹង​ត្រលប់​ចូល​សិល្បៈ​វិញ​ជា​លើក​ដំបូង ​ក្រោយ​ចេញ​ពី Girls’ Generation

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi