ស្រាយ​ចម្ងល់​បទ​ “ស្នេហ៍​ឆ្លង​វេហាស៍” ជា​បទ​ដើម​​ខ្មែរ ​ឬ ថៃ

ប្រិយមិត្ត​ជា​ច្រើន នៅ​មន្ទិល​ជាមួយ​បទ “ស្នេហ៍​ឆ្លង​វេហាស៍” ដែល​ត្រូវ​បាន​បក​ស្រាយ​ដោយ ខេមរៈ សិរីមន្ត និង មាស សុខ​សោភា លើ​ឆាក​អាណាចក្រ​តារា​ឆ្នាំ​ទី​២ ថា​ជា​បទ​របស់​ខ្មែរ ឬ​ថៃ ដោយ​សារ​ថា​បទ​នេះ ទាំង​​ខ្មែរ​ និង​ថៃ​មាន​ដូច​គ្នា។ តើ​ជា​ការ​ពិត​ឬ​យ៉ាង​ណា​ ស្ដាប់​ការ​បកស្រាយ​ពី​អ្នក​ស្រី​ ឌី សាវ៉េត ទាំង​​អស់​គ្នា។

 

បទ​”ស្នេហ៍​ឆ្លង​វេហាស៍​” នេះ​ជា​បទ​ចម្រៀង​សហការ​គ្នា​រវាង​​តារា​សម្ដែង​ជើង​ចាស់​ ឌី សាវ៉េត និង​ផលិត​ករ​ថៃ​​ ចេញ​ពី​ខ្សែ​រឿង​ “ជីវិត​ផ្សង​ព្រេង”​ ។ អ្នក​ស្រី​ ឌី សាវ៉េត បាន​គូស​បញ្ជាក់​ថា ៖”ពួក​យើង​រួម​គំនិត​គ្នា​ធ្វើ ទាំង​​សាច់​រឿងទាំង​ចម្រៀង​ មិនមែន​ជា​របស់​នរណា​ម្នាក់​នោះ​ទេ”។

 

ស្គាល់​បទ “ស្នេហ៍​ឆ្លង​វេហាស៍” ស្ដាប់​ ឌី សាវ៉េត រៀបរាប់​​ដំណើរ​រឿង

 

ស្រាយ​ចម្ងល់​បទ​ “ស្នេហ៍​ឆ្លង​វេហាស៍” ជា​បទ​ដើម​​ខ្មែរ ​ឬ ថៃ

 

អ្នក​ស្រី​បន្ត​ថា ការដែល​ប​ទ​នេះ​ មាន​ច្រៀង​ទាំង​ភាសា​ខ្មែរ​ និង​ថៃ គឺ​ដោយ​សារ​ភាពយន្ត​ “ជីវិត​ផ្សង​ព្រេង” ដែល​ជា​ប្រភព​កំណើត​នៃ​បទ​នេះ ត្រូវ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ទាំង​ពីរ​ដែរ ទើប​ត្រូវ​បក​ប្រែ​ជា​ពីរ​ភាសាដែរ ក្នុង​នោះ​ដំបូង​ឡើយ គឺរឿង”​ ជីវិត​ផ្សងព្រេង” ត្រូវ​បាន​ចាក់​បញ្ចាំង​​​​នៅ​ថៃ។ ដូច្នេះ បទ​ “ស្នេហ៍​ឆ្លង​វេហាស៍​” ក៏​​​​បាន​ធ្វើ​ជា​ភាសា​ថៃ ច្រៀង​ដោយ​អ្នក​ស្រី និង​ អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត​។ លុះ​ពេល​រឿង​នេះ​យក​​មក​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​ ទើប​ធ្វើ​ជា​ភាសា​ខ្មែរ​មួយ​ដែរ។

 

ឯកអគ្គ​រាជទូតថៃ ​និង ឌី សាវ៉េត​ បង្ហើប​រឿងខ្មែរដំបូង​​ល្បី​ខ្លាំង​

 

 

 

ទោះ​យ៉ាង​នេះ​ក្ដី ជា​ចុង​ក្រោយ​ អ្នក​ស្រី​  ឌី សាវ៉េត គូស​បញ្ជាក់​ថា ​បទ​នេះ ក្រុម​អ្នក​ផលិត(អ្នក​ស្រី និង​ផលិតករ​ថៃ)​​ គិត​ពី​តថភាព​នៅ​​ស្រុក​ថៃច្រើន​ជាង ​ដូច្នេះ​ទំនុក​នៃ​បទ​ គឺ​ទោរទន់​ទៅ​រក​ខាង​ប្រទេស​ថៃច្រើន​ជាង​​ហើយ។ ប៉ុន្តែ​សរុប​មក ទាំង​បទ​ខ្មែរ​ និង​ថៃ សុទ្ធ​តែ​បកស្រាយ​ដោយ​ អ្នក​ស្រី​ និង​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត ដូច​គ្នា៕

 

 

(បទ​ ស្នេហ៍​ឆ្លង​វហាស៍ ជា​ភាសាថៃ ច្រៀង​ដោយអធិរាជ សំឡេងមាស ស៊ិន ស៊ីសាមុត& ឌីសាវ៉េត)

 

អត្ថបទ​៖ ថា​ ម៉ាលីដា