​កំពូល​តារា​ស្រី​ភាគ​ច្រើន​​តែ​បាត់​មុខ​ពី TVB​ ក្រោយ​រៀប​ការ ចុះ Linda Chung?

មួយ​រយៈ​ចុងក្រោយ​កំពូល​តារា​ស្រី​​ប្រចាំ​ទូរទស្សន៍​ហុងកុង TVB​ បាន​នាំ​គ្នា​ដើរ​ចេញ​ជា​បន្តបន្ទាប់។ ខ្លះ​ក៏​បាន​ទៅ​រក​ទ្រនំ​ថ្មី​ ឯ​ខ្លះ​ទៀត​​ចង់​សម្រាក​បន្ទាប់​​ពី​រៀបការ​​ដូច​ជា Myolie Wu និង Charmaine Sheh ជាដើម។ នា​ពេល​ថ្មី​ៗ​នេះ​តារា​ស្រី​​ TVB​ ម្នាក់​ទៀត​គឺ​ Linda Chung ទើប​តែ​ប្រកាស​ថ្ងៃ​មង្គល ខណៈ​កំពុង​មាន​ផ្ទៃពោះ​៥​ខែ​ទៅ​ហើយ។ ដូចនេះ​គេ​បាន​ចោទ​ជា​សំនួរ​ថា តើ Linda អាច​បាត់​មុខ​ពី TVB​ឬ​ទេ?

 

​កំពូល​តារា​ស្រី​ភាគ​ច្រើន​​តែ​បាត់​មុខ​ពី  TVB​ ក្រោយ​រៀប​ការ ចុះ Linda Chung?

 

Myolie Wu

 

​កំពូល​តារា​ស្រី​ភាគ​ច្រើន​​តែ​បាត់​មុខ​ពី  TVB​ ក្រោយ​រៀប​ការ ចុះ Linda Chung?

 

Myolie Wu បាន​ដើរ​ចេញ​ពី​TVB​ ​មិន​ស្រណោះ​ក្រោយ​ធ្វើការ​​នៅ​ទៅ​នោះ​អស់​១៦​ឆ្នាំ ហើយ​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ផលិតកម្ម​ GME របស់​លោក Stephen Shiu Jr។ តាម​ការ​ឲ្យ​ដឹង​នាង​ទទួល​បាន​ប្រាក់​៣៥​លាន​ដុល្លារ​ហុងកុង​បូករួម​ទាំង​ប្រាក់​បន្ថែម​សម្រាប់​កិច្ចសន្យា។ ក្រោយ​មក​នៅ​ខែ​ ធ្នូ​ ឆ្នាំ មុន តារា​វ័យ​៣៦​ឆ្នាំ​ក៏​រៀបការ​ជាមួយ​មិត្ត​ប្រុស Philip Lee ។

 

Aimee Chan

 

​កំពូល​តារា​ស្រី​ភាគ​ច្រើន​​តែ​បាត់​មុខ​ពី  TVB​ ក្រោយ​រៀប​ការ ចុះ Linda Chung?

បវរកញ្ញា​​ហុងកុង​ឆ្នាំ​២០០៦ រូប​នេះ​ បន្ទាប់​ពី​រៀបការ​ជាមួយ​មិត្ត​រួម​អាជីព Moses Chan  នៅ​ឆ្នាំ​២០១៣ នាង​​​ក៏​បាត់​មុខ​ពី TVB​ ​ដើម្បី​សម្រាល​កូន​ប្រុស​ទាំង​ពីរ។ ថ្មី​ៗ​នេះ Aimee កំពុង​តែ​ពរពោះ​កូន​ទី​៣ ដែល​ពិត​ជា​ពិបាក​សម្រាប់​នាង​ដើម្បី​វិល​រក​ការ​ថត​រឿង​ថ្មី​ឆាប់ៗ។

 

Tavia Yeung

 

​កំពូល​តារា​ស្រី​ភាគ​ច្រើន​​តែ​បាត់​មុខ​ពី  TVB​ ក្រោយ​រៀប​ការ ចុះ Linda Chung?

 

កិច្ច​សន្យា​រវាង​ TVBនិង​តារា​ស្រី​វ័យ​៣៦​ឆ្នាំ​នឹង​បញ្ចប់​នៅ​ខែ​មេសា​នេះ។ តាម​ពាក្យ​ចចាមអារ៉ាម​Tavia មាន​គម្រោង​សម្រាក​ពី​ការងារ​និង​រៀបការ​ជាមួយ​​មិត្ត​ប្រុស​យូរ​ឆ្នាំ  Him Law ។ ពាក់ព័ន្ធ​រឿង​ទាំង​នេះ​តារា​ស្រី​ក្នុង​រឿង “Three Kingdoms RPG” បាន​និយាយ​ថា៖”ខ្ញុំ​នឹង​ប្រាប់​ដំណឹង​ល្អ​ទៅ​អ្នក​ទាំង​អស់​គ្នា​ ប្រសិន​​បើ​មាន​។ ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ច្រើន​ពេក​ទេ ព្រោះ​ខ្ញុំ​ចាស់​ហើយ”។

 

Linda Chung ​​​​

 

​កំពូល​តារា​ស្រី​ភាគ​ច្រើន​​តែ​បាត់​មុខ​ពី  TVB​ ក្រោយ​រៀប​ការ ចុះ Linda Chung?
​​
Linda Chung នឹង​​​ស្លៀក​ឈុត​រៀបការ​នៅ​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៦​នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា។ នាង​ក៏​បាន​ដាក់​សំណើ​ទៅ TVB សម្រាក​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ មិនា​ដើម្បី​រីករាយ​នឹង​​មង្គលការ។ នាយក​ប្រតិបត្តិ​របស់ TVB Virginia Lok ​បាន​ថ្លែង​ថា៖”មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា រហូត​មង្គល​ការ​របស់​នាង​ចប់​”។ សាកសួរ​ពី​កិច្ចសន្យា​របស់ Linda នាយក​ប្រតិបត្តិ​​រូប​បន្ថែម​ថា​៖”វា​នៅ​សល់​ពេល​ច្រើន​ទៀត​។ ការ​រៀបការ​​និង​បង្កើត​គ្រួសារ​នឹង​មិន​ប៉ះពាល់​ដល់​កិច្ចសន្យា​របស់​នាង​ទេ”៕

 

 

ចុចអាន ៧សន្លឹកបញ្ជាក់​សម្រស់​ពិត​តួ​ស្រី​ក្នុង​ភាពយន្ត​ថ្មី​របស់​ទិនហ្វី​ស្អាត​ប៉ុណ្

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars