YouTube បញ្ចេញ​មុខងារ​ Blur ថ្មី​កាន់​តែ​ពិសេស​ជាង​មុន

ប្រព័ន្ធ​យូធូប​បាន​​ប្រកាស​ពី​ Tool ​ថ្មី​ដែល​អាច​ឲ្យ​អ្នក​​ Upload វីដេអូ​ធ្វើ​ការ​ Blur វត្ថុ​អ្វី​មួយ​ក្នុង​វីដេអូ​​នៅ​លើ​ប្រព័ន្ធ​​យូធូប​ដោយ​ផ្ទាល់​បាន។

 

YouTube បញ្ចេញ​មុខងារ​ Blur ថ្មី​កាន់​តែ​ពិសេស​ជាង​មុន

 

Tool ថ្មី​នេះ​ស្រដៀង​នឹង​ Tool ដែល​យូធូប​បាន​បង្ហាញ​នៅ​ឆ្នាំ​២០១២​ ដែរ​ ប៉ុន្តែ​ Tool នោះ​អាច​ប្រើ​សម្រាប់​ Blur តែ​មុខ​របស់​មនុស្ស​ប៉ុណ្ណោះ។ ដោយ​ឡែក​ Tool ថ្មី​នេះ​វិញ​អ្នក​អាច​ Blur គ្រប់​វត្ថុ​ទាំង​អស់​ក្នុង​វីដេអូ​បាន​ មិន​ថា​ជា​ស្លាក​លេខ​រថយន្ត​ ឬ​វត្ថុ​អ្វី​នោះ​ឡើយ។

 

YouTube បញ្ចេញ​មុខងារ​ Blur ថ្មី​កាន់​តែ​ពិសេស​ជាង​មុន

 

ដើម្បី​ Blur វត្ថុ​មួយ​អ្នក​គ្រាន់​តែ​ប្រើ​ Mouse គូស​ជា​សញ្ញា​បួន​ជ្រុង​​ជុំ​វិញ​វត្ថុ​ដែល​ចង់​ Blur នោះ​​ជា​ការ​ស្រេច។ អ្វី​ដែល​ពិសេស​នោះ​គឺ​ថា​​វត្ថុ​ដែល​អ្នក​បាន​ Blur រួច​នៅ​តែ​រក្សា​ភាព​ Blur របស់​វា​ទោះ​បី​ជា​មាន​ចលនា​ក្ដី។

 

បញ្ជាក់​ថា​ការ​អាប់ដេត​ថ្មី​នេះ​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​​​ការ​ប្រើ​ប្រព័ន្ធ​យូធូប​​លើ​កុំព្យូទ័រ ចំណែក​ឯ​លើ​ទូរសព្ទ​វិញ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ៕​​​​​​​​​

​​​
ចុច​អាន៖ អ្នក​លេង​ហ្វេសប៊ុក​នៅ​កម្ពុជា​អាច​ប្រើ​ប៊ូតុង​ Like ថ្មី​បាន​ហើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​​​​