​ការបើកទទួល​ពាក្យ សុំ​អាហារូបករណ៍​រដ្ឋាភិបាល​បារាំង សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧

ភ្នំពេញ: ​រដ្ឋាភិបាល​បារាំង​បានប្រកាស​ទទួល​បេក្ខភាព​សុំ​អាហារូបករណ៍​រដ្ឋាភិបាល​បារាំង​សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ ចំពោះ​និស្សិត និង​រាល់​អ្នកស្រាវជ្រាវ​ទាំងអស់ ដែលមាន​សញ្ជាតិ​ខ្មែរ និង​ដែល​មានបំណង​ធ្វើការ​សិក្សា ឬ​ធ្វើការ​ស្រាវជ្រាវ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បារាំង​ណាមួយ​។​

​ស្ថានទូត​បារាំង នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ​នេះ បានប្រកាសថា អាហារូបករណ៍​ពីរ​ប្រភេទ​ត្រូវបាន​ផ្តល់ជូន :
- អាហារូបករណ៍​សំរាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដែលមាន​រយៈពេល​១០​ខែ សម្រាប់​ឆ្នាំ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នីមួយៗ​។​
- អាហារូបករណ៍​សំរាប់​ថ្នាក់បណ្ឌិត ដែលមាន​រយៈពេល​ពី​៣​ទៅ​១៨​ខែ​។ អាហារូបករណ៍​នេះ​អាច​ពន្យារ​រហូតដល់​៣​ឆ្នាំ​ក្រោម​ទំរង់​នៃ​ការស្នាក់អាស្រ័យ​៣​ដង​នៅ​ប្រទេស​បារាំង ដែល​ថិរវេលា​អាស្រ័យ​ទៅតាម​តម្រូវការ​នៃ​ការស្រាវជ្រាវ និង​សំណើសុំ​ពន្យា​អាហារូបករណ៍​របស់​និស្សិត​។​

​ការប្រកាស​ទទួល​បេក្ខភាព​នេះ​បើក​សំរាប់​និស្សិត និង​រាល់​អ្នកស្រាវជ្រាវ​ទាំងអស់​ដែលមាន​សញ្ជាតិ​ខ្មែរ និង​ដែល​មានបំណង​ធ្វើការ​សិក្សា ឬ​ធ្វើការ​ស្រាវជ្រាវ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បារាំង​ណាមួយ​។​

​និស្សិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៃ​មុខវិជ្ជា​ដូចខាងក្រោម​នឹងត្រូវ​បានផ្ដល់​អាទិភាព ៖ វិទ្យាសាស្ដ្រ​អប់រំ ភាសាវិទ្យា ភាសា​បារាំង , ការអភិវឌ្ឍ​នគរូបនីយកម្ម និង​ស្ថាបត្យកម្ម , ក្សេត្រសាស្ត្រ , សិល្បៈ​
​និង​វិទ្យាសាស្ត្រ​សុខាភិបាល​។​

​ចំពោះមុខ​វិជ្ជា​ខាងក្រោម​នេះ អាហារូបករណ៍​អាច​ត្រូវ​បានផ្តល់​សម្រាប់តែ​ថ្នាក់បណ្ឌិត​ប៉ុណ្ណោះ ៖ វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច និង​គ្រប់គ្រង , សេដ្ឋកិច្ច , វិទ្យាសាស្ដ្រ​វិស្វករ និង​បេតិកភណ្ឌ និង​បុរាណវត្ថុវិទ្យា​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​ស្តីពី​ការសិក្សា និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​នៅ​ប្រទេស​បារាំង លោកអ្នក​អាច​ណាត់ជួប​ជាមួយ​អ្នកគ្រប់គ្រង​ការិយាល័យ Campus France ដែល​ស្ថិតនៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ([email protected] [email protected][email protected]ង​១៣ និង​ថ្ងៃ​សុក្រ​ពី​ម៉ោង​១១​ដល់​ម៉ោង​១៣)​។​

​លោកអ្នក​ក៏​អាច​ចូលទៅ​មើល​គេហទំព័រ​របស់ Campus France ផងដែរ​។​
​ពាក្យសុំ​ត្រូវ​យកមក​ដាក់​នៅ​ស្ថានទូត​បារាំង (​នៅ​ការិយាល័យ​សហប្រតិបត្តិ​ការ និង​សកម្មភាព​វប្បធម៌​)​។ កាលបរិច្ឆេទ​ផុតកំណត់​នៃ​ការដាក់​ពាក្យ​គឺ​ថ្ងៃ​សុក្រ​ទី​១៥ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ថ្ងៃត្រង់​។ ហួស​កាលបរិច្ឆេទ​នេះ ពុំមាន​សំណុំ​ឯកសារ​បេក្ខភាព​ណាមួយ​ត្រូវ​បានទទួល​នោះទេ​៕

​ការបើកទទួល​ពាក្យ សុំ​អាហារូបករណ៍​រដ្ឋាភិបាល​បារាំង សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧