ឆ្លង​ចរន្ត​ភ្លើង ឆេះ​ផ្ទះ​អស់បី​ខ្នង ខ​ណះ​ម្ខា​ស់​ផ្ទះ​ទៅ​ហែ​ជំនូន ក្នុង​ពិធីមង្គលការ​គេ

ក្រចេះ: ផ្ទះ​ធ្វើ​ពី​ឈើ​របស់​ប្រជាពលរដ្ឋ​ចំនួន​បី​ខ្នង​ត្រូវ​ភ្លើង​ឆាប់ឆេះ​ខ្ទេច​គ្មាន​សល់ កាលពី​វេ​លម៉ោង​៨​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែ​២ ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ភូមិ​ដងក្តោង ឃុំពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​ម្ខា​ស់​ផ្ទះ​រងគ្រោះ​ទី​១​ឈ្មោះ គីម ឃាង ភេទ​ស្រី អាយុ​៧៦​ឆ្នាំ​។ ផ្ទះ​ទី​២ ឈ្មោះ​វេន យ៉ុងភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​វ៉ន ឆេង មាន​អាយុ​៦៥​ឆ្នាំ​។ និង​ផ្ទះ​ទី​៣ឈ្មោះ​វ៉ន់ ហុង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ឆី ឃាង អាយុ​៥៨​ឆ្នាំ ។​

​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មូលហេតុ​គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ចេញពីផ្ទះកណ្តាល ដែលមាន​ឈ្មោះ វេន យ៉ុង នៅពេលដែល​ម្ចាស់ផ្ទះ​ទាំង​៣​ខាងលើបិទទ្វារ​ផ្ទះ​ទៅ​ហែ​ជំនូន ក្នុង​ពិធីមង្គលការ​គេ ។ ពេលនេះ​កម្លាំង​សមត្ថកិច្ច​បានកំពុងធ្វើការ សាកសួរ​ម្ចាស់ផ្ទះ​រង​​គ្រោះ​ទាំង​៣ ពី​ទំហំ​ខូចខាត និង​បាត់បង់​សម្ភារទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន ក្នុង​ម្នាក់ៗ​៕​R

ឆ្លង​ចរន្ត​ភ្លើង ឆេះ​ផ្ទះ​អស់បី​ខ្នង ខ​ណះ​ម្ខា​ស់​ផ្ទះ​ទៅ​ហែ​ជំនូន ក្នុង​ពិធីមង្គលការ​គេ

ឆ្លង​ចរន្ត​ភ្លើង ឆេះ​ផ្ទះ​អស់បី​ខ្នង ខ​ណះ​ម្ខា​ស់​ផ្ទះ​ទៅ​ហែ​ជំនូន ក្នុង​ពិធីមង្គលការ​គេ