​និស្សិត​ឆ្នាំ​ទី​៤​ម្នាក់​ជិះ​ម៉ូតូ​មក​ផ្ទះរថ​យន្ត​កង់​១០​បុក​កិន​ខ្ទេច​សាកសព​

បន្ទាយមានជ័យ: និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​មានជ័យ ផ្នែក​កសិកម្ម​ម្នាក់ ពេល​ចេញពី​ប្រឡង​បញ្ចប់ បាន​បើក​ម៉ូតូ​មក​ផ្ទះ ត្រូវបាន​រថយន្ត​កង់​១០ បើក​កៀរ​កិន​ខ្ទេច​សព ព្រម​ម៉ូតូ​អូស​ចំងាយ​ប្រហែល ១.០០០ ម៉ែត្រ កាល​វេលា​ម៉ោង ៩​និង​២០​យប់ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​សាលារៀន បឋមសិក្សា​សូរិយា ភូមិ​សូរិយា ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
            
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយ​ប្រាប់ថាៈ មុនពេល​កើតហេតុ គាត់​បានឃើញ​ជនរងគ្រោះ បើក​ម៉ូតូ​ម្នាក់ឯង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​រថយន្ត ២​គ្រឿង បើកបរ​ល្បឿន​លឿន រថយន្ត​តូច​១​គឿង និង​រថយន្ត​ធំ​១​គ្រឿង ដេញ​គ្នា​។ គាត់​ឮសូរ​សំឡេង​បុក​គ្នា  ស្រែកប្រាប់​គ្នា​ជិតខាង រត់​ទៅ​មើល ទើប​ឃើញ​កិន​មនុស្ស​ស្លាប់ តែ​ម៉ូតូ​បាត់​។​
      
​លោក ម៉ក់ សាក់ អធិការរង​នគរបាល​ស្រុក​អូរជ្រៅ បាន​និយាយប្រាប់ កាល​ថ្ងៃទី​២៥​ខែកុម្ភ​ថាៈ ជនរងគ្រោះ ឈ្មោះ​ហើ​ស ភ័ស ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​គុ​ត្ត​សត្ត ឃុំ​គុ​ត្ត​សត្ត ស្រុក​អូរជ្រៅ ជា​និស្សិត​ឆ្នាំ​ទី​៤ សកល​វិទ្យាល័យ​មានជ័យ ផ្នែក​កសិកម្ម​។ គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​កង់​១០ ហើយ​រថយន្ត​តូច បើកបរ​ប្រជែង​គ្នា បាន​ទៅបុក​រងគ្រោះ កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ហើយ​អូស​ម៉ូតូ​ជាប់​តាម​រថយន្ត ប្រហែល​១០០០​ម៉ែត្រ​។ ម្ចាស់​រថយន្ត​បង្កហេតុ បាន​រត់គេចខ្លួន​។​
            
​លោក​ម៉ក សាក់ បាន​បន្តថាៈ សាកសព បានប្រគល់​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ និង​រថយន្ត​បង្កហេតុ​នោះ សមត្ថកិច្ច​ជំនាញ អូស​យក​រក្សា នៅ​អធិការនគរបាល រង់ចាំ​ចូលខ្លួន​ដោះស្រាយ​៕V