លោក​ញឹក ប៊ុនឆៃ​៖ ក្រសួងមហាផ្ទៃ​មោ​ឃៈ​ភាព​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥

ភ្នំពេញ: លោក​ញឹក ប៊ុនឆៃ អតីត​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែង​នៅក្នុង​អង្គសមាជ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ថា ក្រសួងមហាផ្ទៃ បានសម្រេច​មោ​ឃៈ​ភាព​សមាជ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ និង​បានប្រកាស​ឲ្យ​សមាជិក សមាជិកា ទាំងអស់ រក្សា​ការពារ​ឲ្យ​បាន​នូវ​ទីស្នាក់ការ​គណបក្ស​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច កុំ​ឲ្យ​បុគ្គល​ណាមួយ​ទៅ​រំលោភ​យក​។​
​ក្រុម​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​លិខិត​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្នើ​មោ​ឃៈ​ភាព​លទ្ធផល​សមាជ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ ដើម្បី​រក្សា​ការពារ​រចនាសម្ព័ន្ធ និង​ស្លាក​សញ្ញា​ចាស់​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ក្រសួងមហាផ្ទៃ បានទទួល​ស្គាល់​លទ្ធផល​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៣​។​

លោក​ញឹក ប៊ុនឆៃ​៖ ក្រសួងមហាផ្ទៃ​មោ​ឃៈ​ភាព​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥