ក​រ​ណី​ឆ្ល​ង​វី​រុ​ស ហ្ស៊ី​កា ត្រូ​វ​បា​ន​គេ​រា​យ​កា​រ​ណ៍​នៅ​ក្នុ​ង​ប្រ​ទេ​ស​ជ​ប៉ុ​ន

ក្រ​សួង​សុ​ខា​ភិ​បា​ល​ជ​ប៉ុ​ន បា​ន​រា​យ​កា​រ​ណ៍​កា​ល​ពី​ថ្ងៃ ទី ២៥ ខែ កុម្ភៈ ពីក​រ​ណី​ឆ្ល​ង​វី​រុ​ស ហ្ស៊ី​កា​ ដែ​ល​បា​ន​កើ​ត​ឡើ​ង​លើ​យុ​វ​ជ​ន​វ័​យ​ក្មេ​ង​ម្នា​ក់ រស់​នៅ​ឯ​តំ​ប​ន់​កា​ណា​ហ្គា​វ៉ា​ក្នុង​ទីក្រុង កា​វ៉ា​សា​គី​។ យុវ​ជ​ន​វ័​យ​ក្មេ​ង​ម្នា​ក់​នេះ​មា​ន​អា​យុ​ ច​ន្លោះ​ពី​១០ ទៅ ១៩​ឆ្នំា។​ រូ​ប​គេ​​បាន​ធ្លា​ក់​ខ្លួ​ន​គ្រុ​ន​ក្ដៅ និង មា​ន​លេ​ច​ចេ​ញ​នូ​វ​ស្នា​ម​ក​ន្ទួ​ល ក្រ​ហ​ម នៅ​លើ​ស្បែ​ក​ហើ​យ​​បាន​ស​ម្រា​ក ព្យា​បា​ល​នៅឯ​មន្ទី​ពេ​ទ្យ​កាល​ពី​ថ្ងៃ ពុធ​។ យុវ​ជ​ន​រូប​នេះ​ធ្លា​ប់​បា​ន​ធ្វើ​ដំ​ណើ​រ​ទៅ​កា​ន់​ប្រ​ទេ​ស​ ប្រេ​ស៊ី​ល មុន​នឹ​ង​ត្រ​ឡប់​ម​ក ប្រ​ទេ​ស​ជ​ប៉ុ​ន​វិ​ញ។​ យោងតាមក្រុមមន្រ្តីសុខាភិបាលជប៉ុន យុវជនរូបនេះបានត្រឡប់ទៅផ្ទះវិញ និង កំពុងស្ថិតនៅក្នុង ស្ថាន​ភា​ព​ល្អ​ប្រ​សើ​រ​។ ក្រុមមន្រ្តីសុខាភិបាលជប៉ុន ក៏បានបញ្ជាក់ដែរថា ការរីករាលដាលនៃវីរុស ហ្ស៊ី​កា​នៅ​មា​ន​ក​ម្រិ​ត​ទា​ប​នៅ​ឡើយ​នៅ​ក្នុ​ង​ប្រទេសជប៉ុន។ ក៏ប៉ុន្តែ ពួកគេបានស្នើរសុំស្រ្ដីមានផ្ទៃ ពោះ ជៀសវាងការធ្វើដំណើរទៅកាន់តំបន់ កំ​ពុ​ង​ទ​ទួ​ល​រងផលប៉ះពាល់ដោយសារវីរុសហ្ស៊ី ព្រម ទំាងរំលឹកថា បុរសដែលបានត្រឡប់មកពីតំបន់ទំាងនេះ គួ​រ​តែ​ប្រើ​ប្រា​ស់​ស្រោមអានាម័យក្នុងពេល រួមភេទជាមួយនឹងដៃគូររបស់ខ្លួន ព្រោះថា កាលពីពេលថ្មីនេះ មា​ន​សេ​ច​ក្ដី​រា​យ​កា​រ​ណ៍​ជុំ​វិ​ញ​ក​រ​ណី សង្ស័យថា វីរុសហ្ស៊ីកា អាចឆ្លងតាមរយៈការរួមភេទ។ គួររំលឹកថា កាលពីបីឆ្នំាមុន ក្រសួងសុខាភិបាលជប៉ុន ក៏ធ្លាប់បានអះអាងពីករណីឆ្លងវីរុសហ្ស៊ីកា […]